02/05/2016 09:19 GMT+7 Email Print Like 0

ធនាគារពិភពលោកផ្តល់ទឹកប្រាក់ចំនួន៥០០លានដុល្លារអាមេរិកជួយឧបត្ថម្ភផ្នែកគមនាគមន៍និងគ្រប់គ្រងទឹកជំនន់


ធនាគារពិភពលោកផ្តល់ទឹកប្រាក់ចំនួន៥០០លានដុល្លារអាមេរិកជួយឧបត្ថម្ភផ្នែកគមនាគមន៍និងគ្រប់គ្រងទឹកជំនន់នៅវៀតណាម

គណៈនាយកធនាគារពិភពលោកទើបនឹងបានអនុម័តផ្តល់ទឹក​ប្រាក់ចំនួនជាង៥០០លានដុល្លារអាមេរិក​ ដើម្ប​​ជួសជុលផ្លូវគមនាគមន៍ ស្ពាន​​ និងគ្រប់គ្រងទឹកជំនន់ និងកែលំអរលក្ខណះអនាម័យនៅវៀតណាម។ក្នុង​នោះ គំរោងការណ៍កសាងស្ពាន​ និងគ្រប់គ្រង​ផ្លូវថ្នល់មាន​តំលៃ ៣៨៥ លានដុល្លារអាមេរិកនឹងជួយឧបត្ថម្ភកែលំអរផ្លូវគមនាគមន៍ជនបទ។ គំរោងការណ៍គ្រប់គ្រង់ទឹកជំនន់និងធារាសាស្ត្រ ខេត្ត Vinh Phuc ( ភាគខាងជើង​វៀតណាម) បានអនុម័តដោយមានទឹកប្រាក់ចំនួន ១៥០ លានដុល្លារអាមេរិក។ ​គំរោងការណ៍នេះនឹងការពារប្រជាជនចំនួន ២៥៥ ពាន់នាក់ នៅទីរួមខេត្ត ​ទីរួមស្រុកតូច ដែលតែងតែត្រូវរងឥទ្ធិពលពីទឹកជំនន់ ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ