24/02/2016 09:03 GMT+7 Email Print Like 0

ធនាគារពិភាពលោកប្រគៀកស្មារជាមួយវៀតណាមជានិច្ច


នាយករដ្ឋមន្ត្រីវៀត ណាមលោក Nguyen Tan Dung បានអញ្ជើញជួបសន្ទនាជាមួយប្រធានធនាគារ ពិភពលោក (WB)
លោក Jim Yong Kim

នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានអញ្ជើញជួប​សន្ទនា ជាមួយប្រធានធនាគារ​ពិភពលោក (WB)លោក Jim Yong Kim ដែលកំពុង​បំពេញ​ទស្សន​កិច្ច​ការងារ​នៅ​វៀតណាម។ ក្នុងជំនួបនេះ លោក Nguyen Tan Dung មាន​បំណង​ថា នឹងបន្ត​ទទួល បាន​កិច្ច​សហប្រតិបត្តិ​ការ​របស់ WB ជាពិសេសការឧបត្ថម្ភ​ប្រភពធនធាន​មនុស្ស  ការពិគ្រោះយោបល់​នយោបាយ និង​មាន​ការ​ជួយ​ឧបត្ថម្ភ​បច្ចេកទេស​ក្នុង​ដំណើរ ការអនុវត្តប្រកបដោយជោគជ័យនូវ​គោលដៅអ​ភិវឌ្ឍន៍​។

​រីឯខ្លួនវិញ លោក Jim Yong Kim បានអះអាងនូវការសន្យា​របស់ WB ចំពោះ ដំណើរ​ការ​អភិវឌ្ឍន៍​របស់​វៀត​ណាម។ លោកបាន​សង្កត់ធ្ងន់​ថា  WB នឹងយកចិត្ត ទុកដាក់​ជួយ​ឧបត្ថម្ភ​វៀត​ណាម ​ក្នុង​ការទាក់​ទង់​ផ្ទាល់​ជាមួយ​នឹងប្រភព​ទុន​អាទិ​ភាព ដោយការប្រាក់ទាប រយៈពេល​វែងចីដើម្បីអភិវឌ្ឍន៍ថាម​ពលកកើត​ឡើង​វិញអភិវឌ្ឍន៍​ផ្នែក​អប់រំ​ជាដើម​។ នៅពេលរសៀលថ្ងៃដដែល នៅទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខាមជ្ឈឹមបក្ស​លោក Nguyen Phu Trong ក៏អញ្ជើញ​ទទួល​ជួប​ជាមួយ​ លោក Jim Yong Kim  ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ