24/03/2017 11:21 GMT+7 Email Print Like 0

ធនាគារពិភពលោក និងបន្តសហប្រតិបត្តិការ ជួយជ្រោមជ្រែងវៀតណាម ដើម្បីអភិវឌ្ឍន៍


ជំនួបសន្ទនារវាងនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc(ស្ដាំ) ជាមួយអគ្គនាយិការប្រតិបត្តិ នៃធនាគារពិភពលោក (WB) លោកស្រី Kristalina I. Georgieva(ឆ្វេង)

នាព្រឹកថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៧ នៅ​ជំនួប​សន្ទនា​ជាមួយ​អគ្គនាយិការ​ប្រតិបត្តិ​នៃធនាគារ​​​ពិភពលោក (WB) លោក​ស្រី Kristalina I. Georgieva នាយក​រដ្ឋមន្ត្រី​លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់​តួនាទី របស់ WB ចំពោះ​ការអភិវឌ្ឍន៍ ​សេដ្ឋកិច្ច​សង្គម​របស់វៀតណាម ជាពិសេស​ក្នុងការ​កាត់​បន្ថយ​ភាព​ក្រីក្រ​​។ នាយក​​រដ្ឋមន្ត្រី​បាន​ឲ្យដឹង​​ថា ក្នុង​ដំណាក់​កាល​អភិវឌ្ឍន៍​៥ ឆ្នាំ​ខាង​មុខ​ទន្ទឹម​​នឹងការជំរុញ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ធានាសុខ​មាល​ភាព​​សង្គម វៀត​ណាម នឹ​ង​ប្រមូលផ្ដុំក​សាង​គ្រឹះស្ថាន​របៀបរបប​ដ៏រឹងមាំ​។ គោលដៅ​ចំបង​របស់​វៀត​ណាម គឺស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច អនុវត្ត​ជំហាន​លោត​​ផ្លោះ​យុទ្ធសាស្ត្រ ធានា​សុខមាល​ភាព​សង្គម ម្ចាស់ការទប់ទល់ ​នឹងបម្រែ​ប​ម្រួល​អាកាសធាតុ​​។ នាយក​រដ្ឋមន្ត្រី​មានក្ដីសង្ឈឹម​ថា ក្នុងដំណាក់កាល​​សមាហរណកម្ម ​និង​​អភិវឌ្ឈន៍​សេដ្ឋកិច្ច វៀត​ណាម​​នឹង​បន្តទទួល​បាន​ការ​ជួយ​ជ្រោមជ្រែង ពីសហគ​មន៍​​ឧបត្ថម្ភ​និយាយ​រួម និង WB និយាយដោយឡែក​។
 
​រីឯខ្លួនវិញ អគ្គនាយិការ នៃធនាគារពិភពលោក លោកស្រី Kristalina I. Georgieva មានបំណង​ចង់​សហប្រតិ​បត្តិការ ជាមួយ​រដ្ឋាភិបាលវៀតណាម ដើម្បី​ជួយ​គាំទ្រវៀត​ណាម ​ទប់ទល់នឹងហានិភ័យ​សេដ្ឋកិច្ច គ្រោះធម្មជាតិ​ ​ដូច្នេះ​ WB នឹង​បន្តសហប្រតិបត្តិការ​ ជួយគាំទ្រវៀត​ណាមអភិវឌ្ឍន៍​​​ប្រទេសជាតិ ​ជាបន្ត​ទៅ​ទៀត៕  

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ