03/12/2015 09:19 GMT+7 Email Print Like 0

ធនាគារពិភពលោកប្រចាំនៅវៀតណាមបានប្រកាសរបាយការណ៍ស្ដីពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច​វៀតណាម


ធនាគារពិភពលោកប្រចាំនៅវៀតណាមបានប្រកាសរបាយការណ៍ស្ដីពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចវៀតណាម

នាថ្ងៃទី២ខែធ្នូ ឆ្នាំ២០១៥​ នៅទីក្រុងហាណូយ ធនាគារពិភពលោកប្រចាំនៅវៀត​ណាម បានប្រកាសរបាយ​ការណ៍ថ្មី ស្ដី​អំពី​៖ សភាពការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ចរបស់​វៀតណាម។ ថ្លែងមតិនៅពិធីនេះ លោកស្រី Vitoria នាយិកា​ធនាគារ​ពិភព​លោក​ប្រចាំ​នៅ​វៀត​ណាម បានអះអាងថា៖ តម្រូវការក្នុងប្រទេសបានកើនឡើងយ៉ាងខ្លាំង។ នាំចេញ​ទំនិញ​ត្រូវ​បាន​រក្សា កំរិតអតិផរណា​ទាប និងជំនឿជឿជាក់ត្រូវបានពង្រឹង​បាន​បង្កើត​ឡើង​គ្រឹះ​ដ្ឋាន​សំខាន់​ដើម្បី​បង្កើន​កំណើន​ក្នុង​រយៈ​ពេល​មធ្យម​នៅ​វៀត​ណាម។

​ស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វីក ( TPP) អ្នកជំ​នាញការ​សេដ្ឋកិច្ច​ជាន់ខ្ពស់ របស់​ធនាគារ​ពិភពលោក​នៅវៀតណាម លោក Pham Minh Duc បាន​សង្កត់ធ្ងន់​ថា៖ TPP នឹង​នាំមក​នូវ​ផល​ប្រយោជន៍​ជាច្រើន​សំរាប់ វៀត​ណាម ដោយសារវៀតណាមមានប្រៀបខ្លាំងជាច្រើន ដែលសមាជីកផ្សេងៗគ្មាន​ជាពិសេស​គឺក្នុង​ផ្នែក​ឧស្សាហកម្ម​កែច្នៃ ទំនិញដែលប្រើប្រាស់ពលករច្រើន៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ