01/07/2016 10:02 GMT+7 Email Print Like 0

ធនាគារពិភពលោកបន្តជួយគាំទ្រវៀតណាមទាំងការពិគ្រោះគោលនយោបាយផងនិងប្រភពកម្លាំងបំរើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង


ធនាគារពិភពលោកបន្តជួយគាំទ្រវៀតណាមទាំងការពិគ្រោះគោលនយោបាយផងនិងប្រភពកម្លាំងបំរើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមផង

នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ នៅក្នុងជំនួបជាមួយអនុប្រធានធនាគារពិភពលោក លោកស្រី Victoria Kwakwa មកជំរាបលាបញ្ចប់បេសកកម្មការងារនៅវៀតណាម អគ្គលេខាបក្សកុម្មុនិស្តវៀតណាម លោក Nguyen Phu Trong បានស្នើរធនាគារពិភពលោកបន្តគាំទ្រវៀតណាមទាំងការពិគ្រោះយោបល់គោល​នយោបាយ​ផង​និងជួយឧបត្តម្ភប្រភពកម្លាំងសម្រាប់បម្រើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ សម្តែងក្តីសោមនស្សរីករាយចំ​ពោះ​​ការអភិវឌ្ឍន៍លើគ្រប់វិស័យនៃទំនាក់ទំនងរវាងវៀតណាមជាមួយធនាគារពិភពលោក ក៏ដូចជាការចែក​រំ​លែក​របស់លោកស្រី Kwakwa នោះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងថា វៀតណាមយកចិត្តទុកដាក់និងប្រើប្រាស់ប្រកបដោយប្រសិទ្ធិភាពប្រភពទុនកម្ចីរបស់សហគមន៍អន្តរជាតិនិយាយរួមនិង​ធនា​គារ​ពិភពលោកនិយាយដោយឡែកក្នុងកិច្ចការកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

លោកអគ្គលេខាបក្ស Nguyen Phu Trong បានជឿជាក់ថា ក្នុងឋានៈថ្មីរបស់ខ្លួន លោកស្រី Victoria Kwakwa បន្តមានការរួមចំណែកសកម្មចូលក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងរវាងវៀតណាមជាមួយធនាគារពិភពលោក។   រីឯខ្លួនវិញ លោកស្រី Victoria Kwakwa  បានអះអាងថា លោកស្រីគោរពនិងដឹងគុណចំពោះការគាំទ្ររបស់លោកអគ្គលេខាបក្សក៏ដូចជាបក្ស រដ្ឋាភិបាលនិងប្រជាជនវៀតណាមចំពោញបណ្តាកម្មវិធីរបស់ធនាគារពិភពលោកនៅវៀតណាម។​ លោកស្រីអះអាងថា ធនាគារពិភពលោកក៏ដូចជារូបលោកស្រីផ្ទាល់ក្នុងឋានៈថ្មី នឹងបន្តការគាំ​ទ្រយ៉ាងសកម្មដើម្បីវៀតណាមអនុវត្តប្រកបដោយជោគជ័យនូវគោលដៅរបស់ខ្លួន៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ