13/09/2015 12:19 GMT+7 Email Print Like 0

ធនាគារពិភពលោកជួយឧបត្ថម្ភវៀតណាមកសាងរបាយការណ៍ចំនួនប្រជាជន ទស្សនៈវិស័យដល់ឆ្នាំ២០៣៥

នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥ នៅជំនួបធ្វើការជាមួយប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ​វៀត​ណាម​លោក Nguyen Thien Nhan នាយិការធនាគារពិភពលោកប្រចាំនៅវៀតណាមលោកស្រី Victoria Kwa Kwa បានឲ្យដឹងថា ក្នុងឆ្នាំ២០១៤ ប្រធានធនាគារពិភពលោកបានអញ្ជើញមកកាន់វៀតណាម ដោយឯកភាពក​សាង​របាយការណ៍ចំនួនប្រជាជនវៀតណាមទស្សនៈវិស័យដល់ឆ្នាំ ២០៣៥ ហើយនាបច្ចុប្បន្នកំពុងកសាងរបាយការណ៍​ទាំងនោះក្រោមការដឹកនាំរបស់ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam។ធនាគារពិភពលោក​នឹងសហការយ៉ាងស្អិតរមួតជាមួយវៀតណាមដើម្បីសំរេចរបាយការណ៍ដាក់ជូនរដ្ឋាភិបាលវៀត​ណាម​។ លោកស្រី Kwa Kwa បានលើកច្បាស់ថា៖ របាយការណ៍ចំនួនប្រជាជនទស្សនៈវិស័យដល់ឆ្នាំ២០៣៥គឺសែនសំខាន់ណាស់មិនត្រឹមតែចំពោះធនាគារពិភពលោកប្រចាំនៅវៀតណាមប៉ុណ្ណោះទេ ថែមទាំងចំពោះធនាគារពិភពលោកប្រចាំនៅអាមេរិកទៀងផង។ក្នុងរយៈពេល៣០ឆ្នាំកន្លងទៅ វៀតណាមបានអនុវត្តកំណែទម្រង់ហើយទទួលបានការអភិវឌ្ឍន៍សេដ្ឋកិច្ចល្អ។បញ្ហាត្រូវយកចិត្តទុកដាក់នោះគឺធ្វើយ៉ាងម៉េចដើម្បីវៀតណាមអាចបន្តជោគជ័យនេះក្នុងការអភិវឌ្ឍន៍ក្នុងរយៈពេល២០ឆ្នាំខាងមុខ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ