18/12/2015 09:19 GMT+7 Email Print Like 0

ធនាគារពិភពលោកជួយវៀតណាមជួសជូលនិងលើកកំពស់សុវត្ថិភាពសម្រាប់ទំនប់ធារាសាស្ដ្រ

ធនាគារពិភពលោក​ប្រចាំនៅវៀតណាម នាថ្ងៃទី១៦​ ខែ​ធ្នូ ឆ្នាំ​២០១៥ បាន​ឲ្យដឹង​ថា គណៈ​កម្មការ​នាយក​ប្រតិបត្តិ​នៃ​ក្រុម​ធនាគារពិភពលោកទើបនឹងអនុម័តនូវ​ខ្ទង់ ជំនួយឥណទានសម្រាប់វៀតណាម ដោយ​មានតម្លៃ៤​១៥លាន​ដុល្លារ​អាមេរិក។ តាមនោះ ប្រជាពលរដ្ឋវៀតណាមជិត៧លាននាក់ នឹងទទួលបានផលប្រយោជន៍​ ផ្ទាល់​ពីការជួស ជុល និង​លើកកំពស់​សុវត្ថិភាព​សម្រាប់ទំនប់​ធារាសាស្ត្រ។ លើស​ពីនេះ​ទៅ​ទៀត ជន​ជិត​៣លាន​នាក់ កំពុង​រស់​នៅពឹង​អាស្រ័យ​ លើបណ្តាទំនប់នេះ​ដែលភាគច្រើនតាមរយៈការ ធ្វើផលិតកសិកម្មនិងនេសាទ រួមទាំងជនជាង៤លាន​នាក់ទៀត ដែលមាន ទ្រពសម្បត្តិនៅក្រោមទំនប់ទាំងអស់នេះក៏ទទួលបានអត្ថប្រយោជន៍​ជាច្រើន ពី គំរោង​ការណ៍​នេះដែរ​។ គំរោងការណ៍នេះ ក៏បានជួយរដ្ឋាភិ​បាល​វៀត​ណាម អនុ វត្ត​នូវ​ក្រប​ខ័ណ្ឌ​និរន្តរភា​ព​មួយ​សំដៅ​ធានា​សុវត្ថិ​ភាព លើប្រ​ព័ន្ធទំនប់ទាំងមូល តាមរយៈបទដ្ឋានបច្ចេកទេស និងការគ្រប់​គ្រង់ណែនាំ​ជាដើម៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ