26/08/2015 09:43 GMT+7 Email Print Like 0

ធនាគារជាតិសន្យាមិនកែសម្រួលអត្រាប្ដូរប្រាក់ឡើយ


ធនាគាររដ្ឋបានព្យាករណ៍ជាមុននូវការធ្លាក់ចុះនៃប្រាក់យ័ន (រូបថត៖ Getty Images)

ក្នុងលិខិត​ផ្ញើរដល់ស្ថាប័ន​សារព័ត៌មាន​ នាយប់ថ្ងៃទី២៤ខែ​សីហាឆ្នាំ២០១៥​ ទេសា​ភិបាល​រង​ធនា​គារ​ជាតិ​លោក​ស្រី Nguyen Thi Hong បាន​អះអាង​ថា ធនាគារ​ជាតិនឹង​មិន​អនុវត្ត​ការ​កែសម្រួល​ អត្រា​ប្ដូរ​ប្រាក់​ថែម​ទៀត​ឡើយ​ហើយ​នឹង​អនុវត្ត​គ្រប់វិធាន​ការ ដើម្បីធ្វើឲ្យ​អត្រាប្ដូរ​ប្រាក់ និងទីផ្សារ​រូបីយប័ណ្ណមាន​ស្ថិរភាព តាំងពីពេលនេះដល់​ចុង​ឆ្នាំ​២០១៥ ក៏ដូច​ជាប៉ុន្មាន​ខែដើម​ឆ្នាំ២០១៦។ លោក​ស្រី Nguyen Thi Hong បាន​ថ្លែង​ថា ធនាគារ​រដ្ឋ​បាន​ព្យាករណ៍​ជាមុន​នូវបំរ៉ែ​បំរួល ទាំង​ការធ្លាក់​ចុះនៃ​ប្រាក់​យ័ន​និង​លទ្ធភាព ​ដែល​នាយក​ដ្ឋាន​ផ្ទុក​បម្រុង​សហ​រដ្ឋ​អាមេរិក​ (Fed) កែ​សម្រួល​អត្រា​ការ​ប្រាក់​ទៀត​ផង។ ធនាគារ​ជាតិបាន​អះអាង​ថា វិធាន​ការ​នេះបាន​បង្កើត​កម្លាំង​ប្រកួត​​ប្រជែង​នៃប្រាក់​វៀតណាមដុង ដើម្បីឆ្លើយ​តប​នឹង​បំរ៉ែបំ​រួល​នៃ​ទីផ្សារ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ