14/08/2018 09:46 GMT+7 Email Print Like 0

ធនាគារកណ្តាលកាតា៖ វៀតណាមគឺជា "ខ្លា" សេដ្ឋកិច្ចថ្មីរបស់ទ្វីបអាស៊ី

នាថ្ងៃទី ១២ សីហា វែបសាយ thepeninsulaqatar.com បានចុះផ្សាយបទអត្ថាធិបាយសេដ្ឋកិច្ចជាប្រចាំសប្ដាហ៍ ក្នុងនោះ ធនាគារកណ្ដាលកាតា  (QNB) បានវាយតម្លៃថា នាបច្ចុប្បន្នុ "ខ្លា" ថ្មីបំផុតរបស់ទ្វីបអាស៊ីគឺជាវៀតណាម ដោយមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅលើពីភពលោក។

ធនាគារកណ្តាលកាតា៖ វៀតណាមគឺជាខ្សែចង្វាក់ផលិតកម្មគ្រឿងបន្លាស់រថយន្តម៉ូតូនៅរោងចក្រវៀតណាម។
រូបថត: ទីភ្នាក់ងារសារព័ត៌មានវៀតណាម

តាមការវិភាគរបស់ QNB ថា សន្ទស្សន៍ជាច្រើនបានសរឲ្យឃើញថា ខឿនសេដ្ឋកិច្ចរបស់វៀតណាមកំពុងមានលក្ខណៈ​លោតផ្លោះ។ ក្នុងឆមាសទី ១ ឆ្នាំ២០១៨ ផលិតផលសរុបក្នុងស្រុក (GDP) កើន 7,1% បើធៀបនឹងរយៈពេល​ដូចគ្នាពីឆ្នាំទៅមិញ ហើយនេះគឺជាកម្រិតកំណើនលឿនបំផុតរបស់ខឿនសេដ្ឋកិច្ចវៀតណាមតាំងពីឆ្នាំ​២០១១​ មក។ ផ្នែកដែលទទួលបានកំណើគួរឲ្យចាប់អារម្មណ៍គឺផ្នែកឧស្សាកម្មកែច្នៃដោយទទួលបានកំណើនបរមាណផលកើន 13,1% ។

តាមការវាយតម្លៃរបស់ QNB ថា ជោគជ័យលើវិស័យឧស្សាហកម្មកែច្នៃនិងនាំចេញគឺអាស្រ័យទៅលើសមត្ថភាពរបស់​វៀតណាមក្នុងការទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស  (FDI) លើវិស័យដូចជា សំលៀកបំពាក់ ស្បែកជើង និងអេឡិចត្រូនិក។

QNB ក៏បានវាយតម្លៃថា មូលដ្ឋានគ្រឹះក្នុងជោគជ័យខាងលើ នេះគឺដោយសារចនាសម្ព័ន្ធប្រជាសាស្ត្រ​អំណោល​ផល​ស្ថិរភាពខាងនយោបាយ ក៏ដូចជាទីតាំងភូមិសាស្ត្ររបស់វៀតណាម។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគរបស់ QNB ក៏បានក្រើនរំលឹកថាភាពជោគជ័យទាំងនេះ អាចបធ្វើឲ្យ​វៀត​ណាមត្រូវប្រឈមមុខនឹងការសាកល្បងនាពេលអនាគត។ ទន្ទឹមនឹងនេះ QNB ក៏បានបង្ហាញអំពីកត្តាកម្លាំងចលករអភិវឌ្ឍន៍សេដ្ឋកិច្ចថ្មី ដើម្បីធានាថាវៀតណាមអាចបន្តរក្សាតួនាទីជា "ខ្លា" សេដ្ឋកិច្ចរបស់ទ្វីបអាស៊ី​នាពេលខាងមុខ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ