21/08/2015 08:41 GMT+7 Email Print Like 0

ធនាគាកណ្តាលចិនបញ្ចូលប្រាក់យ័នចំនួន១១០ពាន់លានចូលទៅក្នុងទីផ្សារ

នា​ថ្ងៃទី១៩​ខែសីហាឆ្នាំ២០១៥ ធនា​គារកណ្តាល​ចិន (PBoC) បាន​បូមបញ្ចូលប្រាក់​យ័ន​ចំនួន​១១០ពាន់​លាន ចូល​ទៅ​ក្នុងទីផ្សារ​រូបិយ​ប័ណ្ណ តាមរយៈ​ខ្ទង់កម្ចីកម្រិត​មធ្យម(MLF) សំដៅ​ជម្រុញ​សេដ្ឋកិច្ច​ប្រទេស​ជាតិ។ ក្នុង​សេច​ក្តីជូន​ដំណឹង​មួយបាន​បង្ហោះលើ​បណ្តាញ​អ៊ីធើ​ណែត PboC ឲ្យ​ដឹង​ថា បាន​បែង​ចែក​ចំនួន​ប្រាក់ពោល​ខាង​លើ​ស​​ម្រាប់​អង្គការ​ហិរញ្ញវត្ថុ​ចំនួន​១៤ ដោយ​កាល​បរិចេ្ឆត​គឹ​៦ខែ និងការប្រាក់ត្រឹម​តែ​៣,៣៥%​ប៉ុណ្ណោះ។ នេះ​ជា​កាយ​វិការ​សំដៅ​រក្សា លទ្ធភាព​ទូទាត់​ល្អក្នុង​ប្រព័ន្ធ​ធនា​គា ព្រម​ទាំងលើក​ទឹកចិត្ត​ឲ្យបណ្តា​ធនាគា ប្រើ ប្រាស់​ខ្ទង់​ប្រាក់​នេះ ដើម្បី​ជួយ​ឧបត្ថម្ភ​បណ្តាអង្គភាព​អាជីវកម្ម​ធុន​តូច​និងអង្គភាព អាជីវកម្មមាន​សកម្មភាព​លើ​វិស័យ​កសិកម្ម​ជាដើម​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ