10/04/2018 10:15 GMT+7 Email Print Like 0

ទ្វីបអាស៊ីត្រូវបានព្យាករណ៍នឹងទទួលបានកំណើនសេដ្ឋកិច្ចជួរមុខលើពិភពលោក


ទ្វីបអាស៊ីត្រូវបានព្យាករណ៍នឹងទទួលបានកំណើនសេដ្ឋកិច្ចជួរមុខលើពិភពលោក

ទ្វីបអាស៊ីកំពុងរក្សាល្បឿនកំណើនស្ថិរភាពដែលត្រូវបានព្យាករណ៍នឹងនាំមុខគេពិភពលោកខាងអភិវឌ្ឍន៍សេដ្ឋកិច្ច​ក្នុងកាលៈទេសៈការស្តារឡើងវិញនៃ បណ្ដាខឿនសេដ្ឋកិច្ចធំៗនៅយឺតយ៉ាវ។ នេះជាការសនិ្នដ្ឋានក្នុងរបាយការណ៍​ ក្រោមប្រធានបទ «របាយការណ៍ប្រចាំឆ្នាំស្តីពីសមត្ថភាពប្រមួតប្រជែងនៅទ្វីប អាស៊ីឆ្នាំ ២០១៨» ដែលត្រូវបានប្រកាសនៅសន្និសីទកាសែតក្នុងក្របខ័ណ្ឌសន្និសីទប្រចាំឆ្នាំនៃវេទិកាទ្វីបអាស៊ី Boa នៅខេត្ត Hainnan ភាគខាងត្បូងចិន។ របាយការណ៍វាយតំលៃថាដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ចទ្វីបអាស៊ីទទួលបានការរីកចម្រើនយ៉ាងលឿន ហើយកិច្ចសហការអុនវត្តយុទ្ធសាស្ត្រ អភិវឌ្ឍន៍ទីផ្សារអន្តរជាតិរួមរវាងបណ្ដាខឿនសេដ្ឋកិច្ចនឹងបន្តនាំ​មក​នូវប្រៀបខ្លាំងអភិវឌ្ឍន៍ ក៏ដូចជាធានាបណ្ដាខឿនសេដ្ឋកិច្ចទ្វីបអាស៊ីពាក់ព័ន្ធនានាទទួលឲ្យបានស្ថិរភាព និងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀតនាអនាគត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ