ទ្រឿងសា (Truong Sa) រឹងមាំចំពោះមុខរលកសមុទ្រ
ទ្រឿងសា (Truong Sa) នៅកណ្តាលលំហសមុទ្រធំធេង ជីវិតនៃកងទាហាននិងប្រជាជននៅលើឃុំកោះ ចំណុចកោះ ចំណុះប្រជុំកោះទ្រឿងសា (Truong Sa) បានប្រព្រឹត្តិទៅយ៉ាងសាមញ្ញ និងពោរពេញទៅដោយសំណើចសប្បាយ គំរូដូចជា៖ ការផ្លាស់ប្តូររូបរាងនៅឃុំស៊ុងទឺតី (Song Tu Tay)។ បោះជំហានឈានលើដីកោះ ទេសភាពស្ងប់ស្ងាត់ជាមួយនឹង ដំបូលផ្ទះក្រហមស្រស់នៅចម្លោះក្រោមដើមរុក្ខជាតិ តាមដងផ្លូវតូច ដែលសាងដោយបេតុងស្អាត។ល។ ជាពិសេស កោះនៅមានស្តូបមេទ័ព ត្រឹន ក្វឹកតឹន (Tran Quoc Tuan) វត្តស៊ុងទឺតី (Song Tu Tay) ស្ថិតនៅទាបមាត់សមុទ្រ។ ធ្វើដំណើរតាមភូមិកោះ ឮសំឡេងកុមារទន្ទេញមេរៀន រួមនឹងសំឡេងជួងរំពោង នាពេលរសៀល មានអារម្មណ៍ស្ងប់ប្លែក។ ប៉ុន្មានឆ្នាំថ្មីៗ ឃុំកោះស៊ុងទឺតី (Song Tu Tay) នៅក្លាយជាទីពឹងនៃនេសាទករ ដែលនេសាទត្រីនៅទីឆ្ងាយពីឆ្នេរសមុទ្រ។ ក្រុមសេវាកម្មភស្តុភាររបរនេសាទ ប្រព័ន្ធបិទបើកទឹក នៃកោះស៊ុងទឺតី (Song Tu Tay) ផ្គត់ផ្គង់ទឹកសាប សេវាកម្មសុខាភិបាល ជុលជូលនាវា ជូនបងប្អូននេសាទករ។ នេសាទករចង់ប្រើប្រាស់ប្រេងស៊ាំង ស្បៀងចាំបាច់ ក៏បានផ្តល់ដោយតម្លៃដូចជានៅលើដីគោកដែរ។ លើកោះស៊ុងទឺតី (Song Tu Tay) នៅមានសើនស្អាតដំបូង បានកសាងនៅលើកោះទ្រឿងសា (Truong Sa) (ខែតុលា ឆ្នាំ១៩៩៣)។ នេះជាសើនកម្រិតទី១ ចំណុះប្រព័ន្ធធានាសុវត្ថិភាពនាវាចរណ៍អន្តរជាតិ។ លើកោះនៅមានស្ថានីយ៍ឧតុនិយម។
ដោយឡែកនៅទីរួមស្រុកទ្រឿងសា (Truong Sa) (កោះទ្រឿងសាឡើន - Truong Sa Lon) នៅមានគុម្ពឬស្សី ជាអំណោយរបស់ឪពុក ដែលនាំយកពីដែនដីគោក ចេញទៅកោះនាពេលធ្វើដំណើរទៅសួរសុខទុក្ខកូន។ នោះជារូបភាពជិតដិត នឹករលឹក ចំពោះកងទាហាននៅគ្រប់តំបន់ភូមិភាគខាងជើង ភូមិភាគកណ្តាល ធ្វើឱ្យកោះនៅឆ្ងាយដូចជាស្រុកកំណើតជាទីស្រឡាញ់មួយ នៅកណ្តាលមហាសាគរដ៏ធំធេង។ ទ្រឿងសា (Truong Sa) បានដាំដុះ និងអភិវឌ្ឍន៍ដំណាំទឹកភ្លាវ ថ្មីនេះនៅមានដាំដំណាំហូបផ្លែ បន្លែ មួយចំនួន ដែលកាលពីមុនធ្លាប់តែរស់នៅលើដែនដីគោក។ ពីប្រជុំកោះមួយ ដែលគ្មានលក្ខណៈធម្មជាតិសមស្រប់ សម្រាប់ការរស់ ឥឡូវនេះរុក្ខជាតិនៅតាមកោះលូតលាស់ល្អ និងពោរពេញទៅដោយកម្លាំងរស់ ក្រោមកម្តៅថ្ងៃខ្យល់ នៃសមុទ្រខាងកើត។ លើកោះហ្វូងគោ កំពុងតែដេកសម្រាកក្រោមម្លប់ឈើ ហ្វូងទាទឹកប្រៃរកចំណីក្បែឆ្នេរសមុទ្រ ហ្វូងសុនកចាប់ត្រីរួមនឹងយុទ្ធជន ចម្ការបន្លែស្រស់ ហ្វូងមច្ឆាហែលប្រដេញគ្នា ក្រោមស្ពានដូចជានៅក្នុងស្រះ ដើមពពាលសមុទ្រ ព្រមទាំងរូបភាពស្ងប់ស្ងាត់ទាំងនេះ មិនខុសអ្វីផ្ទាំងគំនូរស្រុកស្រែជនបទ ដែលពោរពេញកម្លាំងរស់នៃដីគោក។ កោះជាច្រើនដូចជា ស៊ុងទឺតី (Song Tu Tay) ទ្រឿងសារឡើន (Truong Sa Lon) ស៊ីញតោន (Sinh Ton) ជាដើម។ល។ មានសាលារៀន មានប្រជាជនបង្កបង្កើតភូមិរស់នៅ មានទីស្តីការគណៈកម្មការឃុំកោះ មានមន្ទីរពេទ្យ មានទាំងកងស្វ័យភាព។ មកដល់សព្វថ្ងៃ មានវត្ត៥ខ្នង បានកសាងនៅកោះទ្រឿងសាឡើន (Truong Sa Lon) ស៊ុងទឺតី (Song Tu Tay) ណាមអៀក (Nam Yet) សើនកា (Son Ca) និងស៊ីញតោន (Sinh Ton)។ ជាមួយនឹងការយកចិត្តទុកដាក់នៃបក្ស រដ្ឋ និងប្រជាជនទូទាំងប្រទេសដោយស្មារតី “ទូទាំងប្រទេសដើម្បីទ្រឿងសា ទ្រឿងសាដើម្បីប្រទេសទាំងមូល” កោះឆ្ងាយមួយថ្ងៃកាន់តែផ្លាស់ប្តូរ ឆោងទៅកាន់ភាពត្រចះត្រចង់ និងចីរភាពជួរមុខនៃរលកខ្យល់សមុទ្រ។ ខែហើយឆ្នាំ ភ្លៀងហើយខ្យល់ មនុស្សគ្រប់តំបន់នៃប្រទេសជាតិ នៅតែបន្តគ្នាធ្វើដំណើរអញ្ជើញមកទីនេះ នៅមកលើកោះជួមុខ កាន់កាំភ្លើងមាំនឹងដៃការពារអធិបតេយ្យភាពពិសិដ្ឋមិនអាចបំពានបាន នៃមាតុប្រទេស ហើយដើម្បីរួមគ្នា ញញឹមនិងមោទនភាព ពេលសំឡេងមើលដែនដីមាតុភូមិ។ ទ្រឿងសា (Truong Sa) - ពាក្យមាត់ដ៏ពិសិដ្ឋនិងមោទនភាព។ នៅកោះ នៅនាវា នៅមនុស្ស នៅមាតុប្រទេស, កោះជាផ្ទះ សមុទ្រជាស្រុកកំណើត, កាន់កាំភ្លើងមាំនឹងដៃការពារកោះសមុទ្រ ជាភារកិច្ចបានប្រគលជូន គ្រប់យ៉ាងដើម្បីទ្រឿងសា (Truong Sa) ជាទីស្រឡាញ់។ល។ ពាក្យស្លោកទាំងនេះ មិនត្រឹមជារបស់សកម្មាភិបាល យុទ្ធជន ប្រជាជននៅទីនេះ នៅទាំងជាឆន្ទៈ ការប្តេជ្ញាចិត្ត នៃទូទាំងជនជាតិ ពីព្រោះទ្រឿងសា (Truong Sa) ជាចំណែកមួយ នៃសាច់ឈានមិនអាចបម្លែកខ្ញែកបានឡើយ៕
អត្ថបទ៖ កាសែតរូបភាពវៀតណាមសរុប រូបថត៖ ថុងហាយ និងភុងធូ
ស្ថាបត្យកម្មសម័យរាជការលី តាមរយៈបច្ចេកវិទ្យា VR3D
គ្រឿងសង្ហារិមពិសេសច្នៃចេញពីដើមខ្មៅដៃពណ៌
ដំណើរច្នៃប្រឌិតនិមិត្តសញ្ញារដ្ឋវៀតណាម
ការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 លើកទីពី នៅខេត្តដាណាំង (Da Nang)
ស្លាកស្នាមវៀតណាមលើចរន្តរូបថត នៅប្រទេសបារាំង
ជនបរទេសរាប់ពាន់នាក់នៅទីក្រុង ដាណាំង (Da Nang) ត្រូវបានផ្តល់អាទិភាព សម្រាប់ការធ្វើតេស្តរកឃើញជំងឺ Covid-19
ទីក្រុងហូជីមិញសព្វថ្ងៃ
ឈុតតេស្ត virus SARS-CoV-2 “Made in Viet Nam” ចេញទៅពិភពលោក
នាវាពេទ្យយោធាលេខ៥៦១ - មន្ទីរពេទ្យចល័តលើសមុទ្រខាងកើត
“ព្រះនេត្រ” លើសមុទ្រខាងកើត
ជនជាតិឡឺ (Lu) គោរពបូជាព្រលឹងវិញ្ញាណក្របី
បណ្តាជើងនាវាធ្វើដំណើទៅកាន់ស្រុកកោះ ទ្រឿងសា (Truong Sa) ដើម្បីជូនពរឆ្នាំថ្មីប្រពៃណីវៀតណាម។
ឆើតឆាយរដូវបុណ្យផ្កាដាឡាតឆ្នាំ២០១៩
អ្នកថតរូប យ៉ាន ថាញសើន (Gian Thanh Son) ល្បីឈ្មោះដោយរូបថតកោះសមុទ្រវៀតណាមថតពីលើអាកាស
កាលៈទេសៈធម្មជាតិរបស់សិល្បករអ្នកថតរូបបីឡាម (Bay Lam)
ពង្រីកចំណុចខ្លាំងនៃបេតិកភណ្ឌ UNESCO ប្រចាំនៅវៀតណាម
មជ្ឈមណ្ឌលត្រួតពិនិត្យ ADN -ទីកន្លែងតភ្ជាប់អំពើល្អប្រសើរនៅប្រទេសវៀតណាម
សាសនិកផ្សារភ្ជាប់នឹងជាតិសាសន៍ រួមជាមួយនឹងប្រទេសជាតិ
ភាសាដួងចិត្តអ្នកភូមិភែវ (Pheo)
ធនាគារជាលិកា និង ជំហានថ្មីនៃវិស័យសុខាភិបាលវៀតណាម
លោក Mark Rapoport៖ វត្ថុបុរាណនីមួយៗ បង្កប់ជម្រៅវប្បធម៌ជនជាតិវៀតណាម
រូបភាពមួយចំនួនបង្ហាញអំពីសង្គ្រាមបានធ្វើឡើង នៅខេត្ត កាវបាំង (Cao Bang) នា៤០ ឆ្នាំមុន
VKDC៖ ជួយឧបត្ថម្ភលើកកម្ពស់ពាណិជ្ជសញ្ញារបស់ផលិតផលវៀតណាម
កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីការរស់ឡើងវិញនៃទឹកដីកម្ពុជា
ជ័យជម្នះដ៏ត្រចះត្រចង់នៃទំនាក់ទំនងសាមគ្គីភាពជាប្រពៃណីរវាងវៀតណាម - កម្ពុជា