05/12/2018 09:58 GMT+7 Email Print Like 0

ទំហំពាណិជ្ជកម្មនៃការនាំចេញនាំចូលឆ្នាំ២០១៨ ប៉ាន់ស្មានសម្រេចបានទឹកប្រាក់ចំនួន ៤៧៥ប៊ីលានដុល្លាអាមេរិក

ទំហំពាណិជ្ជកម្មនៃការនាំចេញនាំចូលសរុបក្នុង ឆ្នាំ២០១៨ ប៉ាន់ស្មានសម្រេចបានទឹកប្រាក់ប្រមាណ ៤៧៥ ប៊ីលាន ដុល្លាអាមេរិក ក្នុងនោះការនាំចេញប៉ាន់ស្មានសម្រេចបានទឹកប្រាក់ចំនួន ២៣៩ ប៊ីលានដុល្លាអាមេរិក កើនឡើង ១១,២% បើប្រៀបនឹងឆ្នាំ ២០១៧។ ឆ្នាំ២០១៨ ជាឆ្នាំទី៣ជាប់ៗគ្នាដែលវៀតណាមមានទំហំនាំចេញច្រើនជាងការនាំចូលទំនិញ ។

 ទំហំពាណិជ្ជកម្មនៃការនាំចេញនាំចូលឆ្នាំ២០១៨ ប៉ាន់ស្មានសម្រេចបានទឹកប្រាក់ចំនួន ៤៧៥ ប៊ីលានដុល្លាអាមេរិក

ម្យ៉ាងវិញទៀត ទំនិញវៀតណាមបន្តធ្វើអាជីវកម្មនៅទីផ្សារប្រពៃណីនិងពង្រីកការស្វែងរក និងអភិវឌ្ឍន៍បន្ថែមទៀតនូវទីផ្សារថ្មីៗទៀតផង។ ជាពិសេសគឺទំនិញវៀតណាមនាំចេញទៅកាន់ទីផ្សារនៃបណ្តាប្រទេសដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយវៀតណាម សុទ្ធតែមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងឆ្នាំមុននោះផងដែរ។ អត្តាសំរាប់ការឆ្លៀតយកឱកាសអនុគ្រោះពីទីផ្សារដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)  សម្រេចបានប្រមាណ ៤០% ដោយកើនឡើងយ៉ាងខ្លាំងបើប្រៀបធៀបនឹង ៣៥ សំរាប់ឆ្នាំមុននោះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ