30/01/2017 09:28 GMT+7 Email Print Like 0

ទំហំពាណិជ្ជកម្មវៀតណាម-កូរ៉េខាងត្បូងនឹងទទួលបាន៧០ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០២០


ទំហំពាណិជ្ជកម្មវៀតណាម-កូរ៉េខាងត្បូងនឹងទទួលបាន៧០ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០២០

តាមការវាយ​តំលៃរបស់​ក្រសួងពាណិជ្ជ​កម្ម ឧស្សាហកម្ម និង​​ថាម​ពលកូរ៉េ​ខាង​ត្បូង​ថា៖ នាបច្ចុប្បន្ន​ កូរ៉េខាង​ត្បូង​ជាដៃគួពាណិជ្ជកម្ម​ធំទី៣ ​របស់​វៀត​ណាម និង​ជាប្រទេស​ឈរលំដាប់​ថ្នាក់​ទីមួយ ក្នុងវិស័យវិនិយោគពី​បរទេស​មក​វៀត​ណាម។ ទំហំ​ពាណិជ្ជកម្ម ទ្វេភាគី វៀតណាម​-កូរ៉េខាង​ត្បូង បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ពី​មួយ​ឆ្នាំទៅ​មួយឆ្នាំ។​ លោក Bui Huy Son ប្រធាន​នាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម ក្រសួង​ឧស្សាហកម្ម​វៀតណាម​បាន​អោយ​​ដឹងថា៖

“​ចាប់​ពីពេល​ចរចារ និង​ចុះហត្ថលេខា​លើកិច្ច​ព្រមព្រៀង​វៀត​ណាម បាន​វិភាគ​វាយ​តំលៃ ការជះឥទ្ធិពល​វិជ្ជមាន​ជាច្រើន។ ប៉ុន្តែ កូរ៉េខាង​ត្បូង​​មិ​នគ្រាន់​​តែ​ជា​ដៃ​គូពាណិជ្ជកម្ម​ធំ ទីផ្សារពោពេញទៅដោយសក្ដានុភាព សំរាប់​ផ្នែកនាំ​ចេញ​វៀត​ណាម​ប៉ុណ្ណោះទេ ថែមទាំងជាប្រភពវិនិយោគធំនៅវៀតណាម​ទៀត​ផង​។”

ចាប់ពីឆ្នាំ ២០១៧ មុខទំនិញចំនួន១៨ នឹង​បានហូតពន្ធតាមកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី វៀត​ណាម-កូរ៉េខាងត្បូង ដូច្នេះ​​ទំហំពាណិជ្ជកម្ម​ទ្វេ​ភាគី នឹង​ទទួល​បាន៧០​ពាន់លាន​ដុល្លារ​អាមេរិក នាឆ្នាំ ២០២០៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ