13/05/2017 10:12 GMT+7 Email Print Like 0

ទំព័រ​ដើម/ព័ត៍មាន ប្រធានរដ្ឋលោក Tran Dai Quang ទទួលជួបជាមួយអនុប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន


ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយអនុប្រធាន
សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនលោក Wang  Jiarui
(រូបថតៈTTXVN)

នៅក្នុងជំនួបនេះ លោក Tran Dai Quang បានសង្កត់ធ្ងន់ថា បក្ស រដ្ឋ វៀតណាមជានិច្ចកាលគោរពនិងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងរណសិរ្សមាតុភូមិវៀតណាមជាមួយសភាប្រឹក្សានយោបាយប្រជាជន​​ទូទាំងប្រទេសចិននិងអះអាងថា ការជួបប្រាស្រ័យមិត្តភាពប្រជាជនជាកាណាល់សំខាន់សំដៅ ជម្រុញ​​កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក៏ដូចជាដោះស្រាយសមស្របរាល់បញ្ហានៅសេសសល់ក្នុងទំ​នាក់​​ទំនងរវាងប្រទេសទាំងពីរ។

រីឯខ្លួនវិញ លោក Wang  Jiarui បានសង្កត់ធ្ងន់ថា បក្ស រដ្ឋនិងប្រជាជនចិន ជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងជាអ្នកជិតខាងល្អមិត្តភាពជាប្រពៃណីដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ​លើគ្រប់វិស័យជាមួយវៀតណាម ខិតខំប្រឹងប្រែងពង្រឹងនិងពង្រីកឲ្យចំណងមិត្តភាពរវាងប្រជាជននៃប្រទេស ទាំង​ពីរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ