01/12/2016 10:06 GMT+7 Email Print Like 0

ទំព័រ​ដើម Khmerព័ត៍មាន វៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអធិការកិច្ច


វៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអធិការកិច្ច (VNA)
នាថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ គណៈប្រតិភូអធិការកិច្ចរដ្ឋាភិបាលវៀតណាមដឹកនាំដោយអគ្គអធិការ លោក​ Phan Van Sau បានទៅបំពេញទស្សនកិច្ចការងារនៅកម្ពុជា។ ក្នុងជំនួបធ្វើការជាមួយមន្ត្រីជាន់ខ្ពស់នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចកម្ពុជា ភាគីទាំងពីរបានផ្លាស់ប្តូរលទ្ធផល​ការ​ងារ​ចែករំលែកបទពិសោធន៍លើវិស័យអធិការកិច្ច ជាពិសេសគឺការងារបញ្ជាណែនាំប្រតិបត្តិក្នុងការដោះស្រាយ​ការប្តឹងតវ៉ានិងការងារបង្កាប្រឆាំងនឹងអំពើពុករលួយក្នុងរយៈកន្លងទៅ។ ភាគីវៀតណាមបានសន្យាបណ្តុះបណ្ដាលបំប៉ន់និងលើកកំពស់ជំនាញសំរាប់កម្មាភិបាលអធិការកិច្ចកម្ពុជា។ បញ្ចាប់ការចរចារ ភាគីទាំង​ពីរបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាទៅវិញទៅមកអំពីកិច្ចសហប្រតិបត្តិការរវាងអធិការកិច្ច​រដ្ឋាភិបាលវៀតណាមជាមួយក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចកម្ពុជា។

នាថ្ងៃដដែល គណៈប្រតិភូ អធិការកិច្ចរដ្ឋាភិបាលវៀតណាមបានជួបសម្តែងការគួរសមនាយករដ្ឋមន្ត្រីរាជរដ្ឋា ភិបាលកម្ពុជា សម្តេច តេ ជោ ហ៊ុន សែន៕
តាម VOV5-វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ