03/06/2015 09:59 GMT+7 Email Print Like 0

ទំព័រ​ដើម Khmerព័ត៍មាន ខិតខំប្រឹងប្រែងបង្កើនតំលៃប្រាក់ពាណិជ្ជកម្មវៀតណាម-អាល់ហ្សេរីឡើង១ពាន់លានដុល្លាអាមេរិក

ខិតខំប្រឹងប្រែងបង្កើនតំលៃប្រាក់ពាណិជ្ជកម្មវៀតណាម-អាល់ហ្សេរីឡើង ១ ពាន់លានដុល្លាអាមេរិក។ ប្រការ​នេះត្រូវបាននាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung និងសមភាគីអាល់ហ្សេរីលោក Abdelmalek Sellal សង្កត់ធ្ងន់នៅជំនួបចរចារនាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៥ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជា​ផ្លូវ ការនៅអាល់ហ្សេរីរបស់លោក Nguyen Tan Dung។ នាយករដ្ឋមន្រ្តីទាំង២រូបបានឯកភាពថានឹងបង្កើន
ការផ្លាស់ប្ដូរគណៈប្រតិភូនិងការជួបប្រាស្រ័យជាន់ខ្ពស់ បន្តសហការនិងគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិការ​​និងអង្គការអន្តរជាតិនានា។ស្ដីពី បញ្ហាសមុទ្រខាងកើត លោក Abdelmalek Sellal បានអះអាងថា អាល់ហ្សេរីជា និច្ចកាលគាំទ្រការដោះស្រាយជំលោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋាន ច្បាប់អន្តរជាតិ។ថ្នាក់​ដឹកនាំទាំង២រូបក៏បានឯកភាពថា នឹងបញ្ជាណែនាំលើកកំពស់ប្រសិទ្ធភាពធ្វើសកម្មភាពរបស់គណៈ​កម្មាធិការ​សហប្រតិបតិ្តការ អន្តររដ្ឋាភិបាល បង្កលក្ខណៈងាយស្រួល ដើម្បីអង្គភាពអាជីវកម្មនៃប្រទេសទាំង ២សហប្រតិបតិ្តការលើគ្រប់វិស័យពីកសិកម្ម ឧស្សាហកម្ម កែច្នៃស្បៀងអាហារ ប្រេងឧស្ម័នជាដើម។លោក Nguyen Tan Dung បានអះអាងថា៖

“យើងខ្ញុំទទួលបានការស្រុះចិត្តគំនិតថា ភាគីទាំង២រួមគ្នាខំប្រឹងប្រែងនាំទំនាក់ទំនងសហប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគ ទេសចរណ៍រឡើងកំពស់ថ្មី បង្កើនតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើង​១ពាន់​លាន​ដុល្លារ​អាមេរិកយ៉ាងឆាប់ៗ។ អាល់ហ្សេរីប្រកាសទទួលស្គាល់វៀតណាមជាខឿនសេដ្ឋកិច្ចទីផ្សារគ្រប់ជ្រុងជ្រោយ។​ វៀតណាមត្រៀមខ្លួនជាស្រេចគាំទ្រអាល់ហ្សេរីចូលរួម WTO ដោយមិនចាំបាច់ដំណើរការចរចារជាមួយ​វៀត​ណាម​”។

 
រីឯខ្លួនវិញ នាយករដ្ឋមន្រ្តីអាល់ហ្សេរីលោក Abdelmalek Sellal បានអះអាងថា៖

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung និងសមភាគីអាល់ហ្សេរីលោក Abdelmalek Sellal (រូបថត៖VGP)
 

“អង្គភាពអាជីវកម្មវៀតណាមបានស្វាគមនៅអាល់ហ្សេរីជានិច្ចក្នុងវិស័យរុករក ធ្វើ អាជីវកម្មនិងផ្គត់ផ្គង់សេវាកម្មប្រេសឧស្ម័ន។ក្រៅពីគំរោងការណ៍សាជីវកម្មរវាង សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន Petrovietnam និងក្រុមហ៊ុន​ប្រេងឧស្ម័នជាតិអាល់ហ្សេរី (Sonatrach) អាល់ហ្សេរីត្រៀមខ្លួនជាស្រេចផ្ដល់លិខិតអនុញ្ញាត្តិឲ្យ Petrovietnam​ បើកទូលាយទ្រង់ទ្រាយនៃគំរោងការណ៍ចាស់ក៏ដូចជាអភិវឌ្ឍន៍គំរោងការណ៍នៅកន្លែងថ្មីៗទៀត​ផង។អាល់ហ្សេរីក៏ស្វាគមន៍អង្គភាពអាជីវកម្មវៀតណាមចូលរួមគំរោងការណ៍ធ្វើអាជីវកម្មរ៉ែនានាហើយនេះជាវិស័យដែលអាល់ហ្សេរីមានសក្ដានុភាពដ៏ធំធេង”។

នាយករដ្ឋមន្រ្តីទាំង២រូបក៏បានឯកភាពថា​ នឹងបន្តគាំទ្រអង្គភាពអាជីវកម្មនៃប្រទេសទាំង២សហប្រតិបតិ្តការក្នុងវិស័យផលិតកម្មនិងពាណិជ្ជកម្ម ធ្វើស្ពានតភ្ជាប់ ដើម្បីជ្រៀតចូលទីផ្សារមជ្ឈឹមបូព៌ា-អាហ្វ្រិកភាគខាងជើងនិងអាស៊ានផងដែរ។

បន្ទាប់ពីជំនួបចរចារ នាយករដ្ឋមន្រ្តី Nguyen Tan Dung និងនាយករដ្ឋមន្រ្តី Abdel-malek Sellal បានអញ្ជើញធ្វើ​ក្សិណសាក្សីពិធីចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការមួយចំនួនរវាងប្រទេសទាំង២។
 
 
ក៏ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ នាថ្ងៃដដែល នាយករដ្ឋមន្រ្តី Nguyen Tan Dung បានមានជំនួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាអាល់ហ្សេរីលោក Abdel-kader Bensalah។លោក Bensalah បានឲ្យដឹងថា៖ព្រឹទ្ធសភាអាល់ហ្សេរី នឹងគាំទ្រយ៉ាងខ្លាំងក្លាទំនាក់ទំនងរវាងប្រទេសទាំង២ កិច្ចសហប្រតិបតិ្តការរវាង រដ្ឋាភិ
បាលទាំង២ ព្រមទាំងស្នើរឲ្យភាគីទាំង២បន្តចែករំលែក គាំទ្រគ្នាទៅវិញទៅមក
នៅវេទិការពហុភាគីនិងអង្គការ​អន្តរជាតិនានាផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ