08/02/2018 10:27 GMT+7 Email Print Like 0

ទំព័រ​ដើម/ព័ត៍មាន កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មជាចំណុចភ្លឺមួយនៃទំនាក់ទំនងវៀតណាម-ចិន

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មជាចំណុចភ្លឺមួយក្នុងចំណោមចំណុចភ្លឺនៃទំនាក់ទំនងវៀតណាម-ចិន។
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ដូច្នេះនៅក្នុងពិធីទទួលជួបជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំ នៅវៀតណាម លោក Hong Xiao Yong ក្នុងឱកាសមកជម្រាបលាបញ្ចប់បេសកកម្ម ការទូតនៅវៀតណាមថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០១៨។

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc  អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំ
នៅវៀតណាម លោក Hong Xiao Yong

នៅក្នុងពិធីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថាបក្សនិងរដ្ឋាភិបាលវៀតណាមជានិច្ចកាល គោរពការអភិវឌ្ឍ ទំនាក់ទំនងមិត្តភាពនិងដៃគូ សហប្រតិបត្តិការលើគ្រប់វិស័យជាមួយ ចិន ព្រមទាំងស្នើ​ឲ្យភាគីទាំងពីរបង្កើនការជឿទុកចិត្តនយោបាយពីគ្នាទៅវិញទៅមក តាមរយៈកិច្ចរក្សាការជួបប្រាស្រ័យជាប្រចាំ​រវាងថ្នាក់ដឹកនាំជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់នៃប្រទេសទាំងពីរ។ ទន្ទឹមជាមួយគ្នានោះ ភាគីទាំងពីរគប្បី​បើក​ទូលាយនិងលើកកំពស់ប្រសិទ្ធភាពលើបណ្តាវិស័យសហប្រតិបត្តិការ ត្រួតពិនិត្យល្អរាល់ការខ្វែងគំនិត រក្សាសន្តិភាព ស្ថិរភាពលើសមុទ្រ ជាពិសេស នាំទំនាក់ទំនងវៀតណាម-ចិនឲ្យមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

សម្តែងនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្លាលើ វិស័យសេដ្ឋកិច្ចសង្គមរបស់​វៀត​ណាម​​ ក៏ដូចជាការវិវឌ្ឍសំខាន់នៃទំនាក់ទំនងរវាងវៀតណាមនិងចិននាពេលកន្លងទៅ នោះ លោកឯកអគ្គរដ្ឋ​ទូត​ចិនបានអះអាងថា បន្ទាប់ពីបានបញ្ចប់បេសកម្មការទូតមក ថ្វីបើនៅឋានៈណាក៏ដោយ ក៏លោកនៅ​តែ​យក​ចិត្តទុក ដាក់ និងជម្រុញទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-ចិនឲ្យមានការអភិវឌ្ឍឡើងកម្ពស់ថ្មី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ