23/01/2021 15:58 GMT+7 Email Print Like 0

ទំនិញវៀតណាមដែលមានគុណភាពខ្ពស់ត្រូវបានតាំងបង្ហាញនៅលើបណ្តាញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

នាថ្ងៃទី ២១ ខែមករា មជ្ឈមណ្ឌលស្រាវជ្រាវនិងជួយឧបត្ថម្ភធុរកិច្ច សមាគមអង្គភាពអាជីវកម្មផ្នែកលក់ទំនិញវៀតណាមដែលមានគុណភាពខ្ពស់ បានសហការជាមួយសម្ព័ន្ធភាពផ្លាស់ប្តូរឌីជីថល DTS ដើម្បីដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការនូវពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចក្រោមចំណងជើងថា «ទំនិញវៀតណាមមានគុណភាពខ្ពស់ ។

កម្មវិធី «ផ្សារតេតទំនិញវៀតណាមមានគុណភាពល្អ» គឺជាផ្សារអនឡាញនៃបណ្តាញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់វៀតណាម (រូបថត៖ VNA)



គេហទំព័រនេះមានគោលបំណងគាំទ្រដល់សហគ្រាសផ្នែកលក់ទំនិញវៀតណាមដែលមានគុណភាពខ្ពស់ក្នុងការបំលាស់ប្តូរជាឌីជីថល ដោយទទួលស្គាល់ជាម៉ាកយីហោយ៉ាងទូលំទូលាយនិងត្រឹមត្រូវបំផុត ព្រមទាំងបង្កលក្ខណៈងាយស្រួយសម្រាប់អតិថិជនក្នុងការទិញផលិតផលល្អបំផុត។ នៅលើបណ្តាញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនេះ

សហគ្រាសផ្នែកលក់ទំនិញវៀតណាមដែលមានគុណភាពខ្ពស់នីមួយៗ ត្រូវបានផ្តល់ឲ្យស្តង់លក់ទំនិញមួយនៅលើបណ្តាញអ៊ិនធឺរណែតនៃគេហទំព័រនេះ ហើយត្រូវបានអនុញ្ញាតឱ្យទទួលគណនីដើម្បីមានភាពម្ចាស់ការក្នុងការចែករំលែកព័ត៌មាន រូបភាព ផលិតផលនិងថែ រក្សាស្តង់ទំនិញរបស់ខ្លួនផងដែរ។ តាមរយៈប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិក អថិថិជននឹងទិញបានផលិតផលដោយផ្ទាល់នូវទំនិញមានម៉ាកយីហោវៀតណាមដែលមានគុណភាពល្អបំផុតមកពីក្រុមហ៊ុនផលិតដោយមិនឆ្លងកាត់អន្តរការីណាមួយនោះឡើយ៕

បណ្តាព័ត៌មានបានផ្សាយ