10/11/2017 09:59 GMT+7 Email Print Like 0

ទំនិញជំនួយឧបត្ថម្ភចំនួន ៤០ តោនរបស់រុស្ស៊ីបានមកដល់ព្រលានយន្តហោះ Cam Ranh


ទំនិញជំនួយឧបត្ថម្ភចំនួន ៤០ តោនរបស់រុស្ស៊ីបានមកដល់ព្រលានយន្តហោះ  Cam Ranh (Zing.vn)

នាព្រឹកព្រលឹមថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០១៧ យន្តហោះរុស្ស៊ីមួយគ្រឿងដែកដឹកជញ្ជូន ទំនិញជួយឧបត្ថម្ភចំនួន ៤០ តោន បានមកដល់ព្រលានយន្តហោះអន្តរជាតិ Cam Ranh ខេត្ត  Khanh Hoa ភាគកណ្ដាលវៀតណាម ដើម្បីគាំទ្រប្រជាជនវៀតណាមជំនះពុះពារលើផលវិបាកដោយខ្យល់ព្យុះដំរី។ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត​ Khanh Hoa លោក Nguyen Duy Bac បានឲ្យដឹងថា៖

«តាមនាមប្រជាជនខេត្ត ខ្ញុំសូមថ្លែងអំណរគុណចំពោះប្រធានាធិបតីរុស្ស៊ី លោក Putin រដ្ឋាភិបាលនិងប្រជាជនរុស្ស៊ីដែលបានផ្តល់ទំនិញជួយសង្គ្រោះទាន់ពេលវេលា។ យន្តហោះរបស់រុស្ស៊ីដែកដឹកជញ្ជូនទំនិញចំនួន ៤០​ តោន បានមកដល់នៅព្រ លានយន្តហោះ Cam Ranh។ នាបច្ចុប្បន្ន ទំនិញទាំងអស់ត្រូវបានរក្សាទុកនៅឃ្លាំង​ ព្រលានយន្តហោះ ហើយនឹងត្រូវបានផ្គត់ផ្គង់សំរាប់ប្រជាជន៕»

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ