03/01/2017 10:01 GMT+7 Email Print Like 0

ទំនិញជាង២សែនតោនមកដល់កំពង់ផែ Cai Lan ក្នុងប៉ុន្មានថ្ងៃដើមឆ្នាំ២០១៧

ក្នុងប៉ុន្មានថ្ងៃដំបូងនៃឆ្នាំ២០១៧នេះ​នៅកំពង់ផែ Cai Lan (ខេត្ត Quang Ninh) បានធ្វើការលើកដាក់ទំនិញដំបូងក្នុងឆ្នាំ២០១៧សម្រាប់នាវាអន្តរជាតិចំនួន ៦គ្រឿងដោយផ្ទុកទំនិញសរុបឡើងដល់២សែនតោន។ ជាក់ស្តែងក្នុងនោះគឺ នាវា Zheng Zhi (សញ្ញាតិ Panama) , Efraim A (សញ្ជាតិសាយព្រឺស) បានរៀបចំការលើកដាក់ស្រូវសាលីនិងសណ្តែកសៀងចំនួន ៧០ ពាន់តោន នាវា Jishun (សញ្ជាតិ Micronesi) បានលើកដាក់ ៥ ពាន់ដែកសំ​ណល់អេតចាយ ហើយនាវា  Madeleine (សញ្ជាតិ Panama) បានអនុវត្តការលើកដាក់ពោតចំនួន២៨ពាន់តោនផងដែរ។ ដើម្បីបម្រើតម្រូវការចូលចត់របស់នាវាដឹកជញ្ជូនអន្តរជាតិនានានោះ អង្គភាពគ្រប់គ្រងលើកំពង់ផែ Cai​ Lan បានប្រមូលផ្តុំបធ្យោយបាយលើកដាក់និងមនុស្សសម្រាប់លើកដាក់ទំនិញយ៉ាងឆាប់រហ័សផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ