17/11/2018 10:13 GMT+7 Email Print Like 0

ទំនាក់ទំនងរវាងរុស្ស៊ីនិងវៀតណាមអភិវឌ្ឍន៍ដ៏ល្អប្រសើរ ដោយឆ្លើយតបនឹងបំណាងប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ


 លោក Vladimir Buianov ប្រធានសមាគមមិត្តភាពរុស្ស៊ី - វៀតណាម (TTXVN)

 លោក Vladimir Buianov បានលើកច្បាស់ថាវៀតណាមបានអះអាងថា ខ្លួនជាដៃគូគួរឲ្យទុកចិត្ត និង​ពោរ​ពេញ​ទៅ​ដោយ​សក្តានុពលរបស់រុស្ស៊ី និងសហភាពសេដ្ឋកិច្ចអាស៊ី អឺរ៉ុប ដែលរុស្ស៊ីដើរតួនាទៅជាក្បាលម៉ាស៊ីន។

មុននឹង​ដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់វៀតណាមចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាង​មុខ​​របស់នាយករដ្ឋមន្ត្រីសហព័ន្ធរុស្ស៊ី លោក Dmitry Medvedev នោះ អ្នកយក​ព័ត៌មាន​នៃ​ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​​វៀត​ណាមប្រចាំ នៅសហព័ន្ធរុស្ស៊ីបានសម្ភាសន៍ លោក Vladimir Buianov ប្រធាន​សមាគម​មិត្តភាព​រុស្ស៊ី​ - វៀត​ណាម ស្ដីពីអត្ថន័យនៃ​ដំណើរ​ទស្សនកិច្ច​ និងយថាទស្សន៍អភិវឌ្ឍន៍ទំនាក់ទំ​នងរវាង រុស្ស៊ី - វៀតណាមនោះ លោក​ Vladimir Buianov បានបញ្ជាក់ថា ដំណើរទស្សនកិច្ច​ទៅកាន់វៀត​ណាម​របស់​នាយករដ្ឋមន្ត្រី​សហព័ន្ធរុស្ស៊ី លោក​ Dmitry Medvedev ខាងមុខ ក៏ដូច​ជាដំ​ណើរ​ទស្សន​កិច្ច​មក​កាន់​រុស្ស៊ីកាល​ពីខែ​កញ្ញា​កន្លង​ទៅ​របស់​អគ្គលេខាបក្ស​ លោក Nguyen Phu Trong​ គឺជាព្រឹត្តិការណ៍​ដ៏សំខាន់​ៗក្នុង​ជីវភាពរស់​នៅខាង​នយោបាយ​នៃប្រទេស​ទាំងពីរ​ ហើយជាសញ្ញាសម្គាល់ដ៏សំខាន់ក្នុងទំនាក់ទំ​នងទ្វេភាគី។
​ 
លោក Vladimir Buianov បានលើកច្បាស់ថាវៀតណាមបានអះអាងថា ខ្លួនជាដៃគូគួរឲ្យទុកចិត្ត និង​ពោរ​ពេញ​ទៅដោ​យសក្តានុពល​របស់រុស្ស៊ី និងសហភាពសេដ្ឋកិច្ចអាស៊ី អឺ​រ៉ុប ដែលរុស្ស៊ីដើរតួនាទៅជាក្បាលម៉ាស៊ីន។​ វាយ​តម្លៃ​អំពីទិស​ដៅអភិវឌ្ឍន៍​ទំនាក់ទំនងទ្វេភាគីនាពេល​ខាងមុខនោះ លោក Vladimir Buianov បានអះអា​ង​ថា គោល​ដៅដ៏សំខាន់បំផុតនាបច្ចុប្បន្ននេះ របស់ប្រទេស​ទាំងពីរ​គឺបង្កើន​ទំហំពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យកើន​ឡើង​ទ្វេដង​ ពោល​គឺទទួល​បាន ១០ ពាន់លានដុល្លារអាមេរិ​កនាឆ្នាំ ២០២០​។
 
លោក​ Vladimir Buianov បានអះអាងថា ដំណើរទស្សនកិច្ចទៅកាន់វៀតណាមរបស់នាយករដ្ឋមន្រ្តីលោក Dmitr​y​ Medvedev និងបង្កើតកម្លាំងចលករដ៏សំខាន់ ដើម្បី​ពន្លឿន​ការ​អនុវត្ត​កិច្ចព្រម​ព្រៀង​ជាន់​ខ្ពស់​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ​៕​​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ