31/07/2018 10:06 GMT+7 Email Print Like 0

ទំនាក់ទំនងវៀតណាម - សឹង្ហបុរី៖ រួមគ្នាឆ្ពោះទៅអនាគត

 នាថ្ងៃទី១ ខែសីហា ឆ្នាំ១៩៧៣ វៀតណាមនិងសិង្ហបុរីបានបង្កើតទំនាក់ ទំនងការទូតជាផ្លូវការ។ ឆ្លង​កាត់​រយៈ​ពេល​៤៥ ​ឆ្នាំកន្លងទៅ ទំនាក់ទំនងរវាង​ប្រទេសទាំងពីរត្រូវ បាន​ថ្នាក់​ដឹក​នាំ​ជាច្រើន​ជំនាន់​នៃប្រទេស​ទាំងពីរ​រួម​គ្នា​ព​ង្រឹង និងពូនជ្រំ​ដោយឥត​ឈប់ឈ​រ​។ ពិធីរំលឹកខួបលើកទី ​៤៥ ទិវាបង្កើតទំនាក់ទំនងការទូត​ គឺជា​ឱកាស​​សម្រាប់​ថ្នាក់ដឹកនាំ និងប្រជាជន​នៃប្រទេសទាំង​ពីររួមគ្នាក្រឡេក​មើលឡើងវិញ​ និងឆ្ពោះ​​ទៅអនាគ​តក្នុង​ការ ជំរុញទំនាក់ទំនងឡើងកម្ពស់ថ្មីមួយ។

 
 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc (ឆ្វេង) និងនាយករដ្ឋមន្រ្តីសឹង្ហបុរីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ(http://vneconomy.vn)
 

ដោយ​មានទីតាំងស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍នោះ វៀតណាម និងសឹង្ហបូរីបានទទួលស្គាល់នូវតម្លៃ និង សារៈ​សំខាន់​​របស់​​គ្នាទៅវិញទៅមក។ មូលដ្ឋានគ្រឹះសម្រាប់ចំណងមិត្តភាពរវាង វៀតណាម - សិង្ហបុរីគឺជាការ​ជឿទុក​ចិត្ត​ន​យោបាយ និងឯកភាពអំពីផលប្រយោជន៍។ ក្នុងរយៈពេល ៤៥ ឆ្នាំកន្លងទៅ ទំនាក់​ទំនង​នៃ​ប្រទេស​ទាំងពីរ​​មាន​ជំហានបោះទៅមុខយ៉ាងវែងអន្លាយ ហើយក្លាយទៅជាដៃគូយុទ្ធសាស្ត្ររបស់គ្នាទៅវិញទៅមក។

មូលដ្ឋាន​គ្រឹះ​នៃចំណងមិត្តភាព​រំលឹក​អំពីទំនាក់ទំនងរវាងវៀតណាមនិង​សិង្ហបុរី គឺមិនអាចមិនរំ​លឹក ដល់​ចំណង​មិត្តភាពដ៏ស្និទ្ធស្នាលរវាងនាយករដ្ឋមន្ត្រីសឹង្ហបុរី លោក Lee Kuan Yew និង​អតីត​នាយក​រដ្ឋមន្ត្រី​វៀត​ណាម​ លោក Vo Van Kiet ឡើយ។ ថ្នាក់ដឹកនាំទាំងពីរូបនេះមានគុណូបការៈដ៏ធំធេង ដើម្បី​នាំទំនាក់​ទំនង​នៃ​ប្រទេស​​ទាំង​ពីរអភិវ​ឌ្ឍន៍ដ៏ខ្លាំងក្លាដូចនាសព្វថ្ងៃនេះ។

នាយករដ្ឋ​មន្ត្រីលោ​ក​ Lee Kuan Yew ស្ថាបនិកនៃប្រទេសសិង្ហបុរី បាន​មក​បំពេញ​ទស្សន​កិច្ច​នៅវៀតណាម​ជាច្រើន​លើក​ច្រើន​សារ។ លោក មានចំណាប់អា​រម្មណ៍ចំពោះសក្តានុពលសេដ្ឋកិ​ច្ចរបស់​វៀត​ណាម នៅពេល​វៀតណាម​ដំណើរការបុព្វ​ហេតុផ្លាស់ប្ដូរថ្មី ហើយទំនាក់​ទំនង​រវាងប្រទេសទាំងពីរបានរី​កចម្រើនយ៉ាងឆាប់រហ័ស​ និង​ក្លាយ​ទៅជា​កិច្ចសហប្រតិបត្តិការជាក់​ស្ដែង។ គំនិតផ្ដួច​ផ្ដើមអំពី​ការបង្កើត​មណ្ឌល​ឧស្សាហកម្ម​តាម​បែប​សិង្ហបុរី​នៅវៀ​តណាម ត្រូវបា​នថ្នាក់ដឹកនាំទាំងពីររូបលើកឡើងនា​ឆ្នាំ១៩៩​៤។ ​ត្រឹមតែពីឆ្នាំ​បុណ្ណោះ មណ្ឌល​ឧស្សាហកម្ម​វៀត​ណាម - សឹង្ហបុរី (VSIP) ដំបូងបង្អស់ត្រូ​វបានបើកសម្ពោធន៍ជាផ្លូវការនៅខេត្ត ​Binh Duong ភាគ​​ខាង​ត្បូងវៀតណាម។ រហូតមកដល់ពេលនេះ ម​ណ្ឌលឧស្សាហកម្មវៀតណាម -​ សឹង្ហបុរីចំនួន ៧ ​ត្រូវបាន​បង្កើត​ ដោយលាតសន្ធឹងពីភា​គខាងជើង ដល់ភាគខាងត្បូងវៀ​តណា​ម ហើយ​នេះជាជា​សក្ខីភាព​គំរូសម្រាប់​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋិច្ច រវាង​ប្រទេសទាំងពីរ។ គម្រោងកា​រណ៍ទាំ
ងនេះទាក់ទាញ​បានទុនវិនិយោគ​ ប្រមាណ 10,9 ពាន់​លាន​ដុល្លារអាមេរិក​ ហើយបង្កើតការងារធ្វើសម្រាប់​ជនវៀតណាមរា​ប់សែន​នាក់

 
ប្រទេសសឹង្ហបូរីគឺជាវិនិយោគិនបរទេសធំទីបីនិងរបស់វៀតណាម។ (zing.vn)

កិច្ចសហប្រតិបត្តិការទ្វេភាគីនាបច្ចុប្បន្ន​សសរទ្រូងដ៏​សំខាន់ ១ ក្នុងទំនាក់​ទំនងរវាងវៀតណាមនិងសឹង្ហ​បូរីគឺជាកិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច។ ទំ​ហំពាណិជ្ជកម្មទ្វេភាគីមានកំណើនជារៀងរាល់​ឆ្នាំ។ ចាប់តាំងពី​ពេល​បង្កើត​កិច្ច​ព្រមព្រៀងក្របខ័ណ្ឌស្ដីពីកា​រតភ្ជាប់សេដ្ឋកិច្ចរវាងវៀត​ណាម - សឹង្ហបុរីនាឆ្នាំ ២០០៦​ មក ទំហំ​ពាណិជ្ជ​កម្ម​ទ្វេភាគីបាន​កើនឡើងទ្វេដង ទទួលបានជិត ២២ ពាន់លានដុល្លារ​អាមេរិកក្នុងឆ្នាំ ២០១៧។​ នា​បច្ចុប្បន្ន​ សិង្ហបុរីជាវិនិយោគិនបរទេ​សធំទី ៣ ហើយជាវិនិយោគិនធំបំផុតក្នុងអា​ស៊ាន​របស់វៀតណាម ដោយ​មាន​​ទុនវិនិយោគ ចំនួន ៤៣ ពាន់លានដុល្លារអាមេ​រិក ដោយគម្រោងការ ជាង ១៨​០០​ គម្រោង។

ចំណុចលេចធ្លោផ្សេងទៀតក្នុងទំនាក់ទំនងទ្វេភាគី នាបច្ចុប្បន្ន គឺកិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​បណ្ដុះ​បណ្ដាល​​ធន​ធា​នមនុស្ស។ កម្មាភិបាលវៀតណាមជាង ១​៨ ពាន់នាក់ បានចូលរួម​វគ្គសិក្សារ​តាម​កម្ម​វិធីកិច្ចស​ហប្រតិបត្តិ​ការសិង្ហបុរី ក្រោមគំនិត​ផ្តួចផ្តើមធ្វើសមាហរណកម្មអាស៊ាន ចាប់តាំង​ពីរឆ្នាំ១៩៩២ ម​ក។

ក្រៅពីវិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគនិងអប់រំនោះ កិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល វប្បធម៌ និងទេសចរណ៍​គឺ សុទ្ធតែទទួលបានតួលេខគួរអោយចាប់អារម្មណ៍។ ក្នុងឆ្នាំ ២០១៦វៀតណាមទទទួលបាន​ភ្ញៀវទេសចរ​សិង្ហបុ​រីជិត ២៦០ ពាន់នាក់ កើន ៨​,៧% បើប្រៀបនឹងឆ្នាំ ២០១៥​។

រួមគ្នាឆ្ពោះទៅអនាគត

នាបច្ចុប្បន្ន​ ទន្ទឹមនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏រឹងមាំនោះ វៀតណាម និងសឹង្ហបុរី ក៏បា​ន​សហ​ប្រតិ​បត្តិ​ការ​​ និងរួមសហការគ្នាយ៉ាងជិតស្និទ្ធនៅក្នុងវេទិកាពហុភាគី និងអន្តរជាតិ ដូចជាអាស៊ាន APEC  ASEM ​និង​អង្គ​ការសហប្រជាជាតិ។ ស្ដីពីបណ្ដាបញ្ហាសន្តិសុខ យុទ្ធសាស្រ្តនៅក្នុងតំបន់ ក្នុងនោះមាន​បញ្ហា​សមុទ្រ​​ខាង​កើត​នោះ ភាគីទាំងពីរកំពុងសកម្មសហប្រតិបត្តិការ ចែករំលែកទស្សនៈ និងការ​ពារគោលជំ​ហរ​រួម​របស់​​អាស៊ាន​។ ទាំង​វៀត​ណាមនិងទាំងសិង្ហបុរីសុទ្ធតែលើ​កត្រដែតនូវស្មារតីគោរពច្បាប់ ស្ថាបនា​តំបន់​ដែល​មាន​លក្ខណៈ​បើកទូលាយ លើគ្រប់ជ្រុងជ្រោយ ហើយឈរលើគោលការណ៍។

ក្នុង​​កាលៈ​​ទេសៈមូលដ្ឋានគ្រឹះនៃទំនាក់ទំនងមិត្តភាពដ៏រឹងមាំយូរអង្វែងនោះ កិច្ច​សហប្រតិបត្តិការ​នា​បច្ចុបន្ន​នេះ កំពុងអភិវ​ឌ្ឍន៍ ហើយនៅមានសក្តានុពលជាច្រើននាពេល​ខាងមុខ​។ ទិវារំលឹកខួបលើកទី​ ៤៥ ថ្ងៃបង្កើត​ទំនាក់​​​ទំនងការទូត (១ សីហា ឆ្នាំ១៩៧៣- ១ សីហាឆ្នាំ ​២០១៨ ) និង ៥ ឆ្នាំបង្កើត​ទំនាក់​ទំនង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ (ខែកញ្ញា ឆ្នាំ ២​០១៣- ខែកញ្ញា ឆ្នាំ ២០១៨) គឺជាឱ​កាសសម្រាប់ប្រទេសទាំងពីរ​ ក្រឡេក​មើល​ឡើង​វិញ​​ដំណាក់​​កាលក​ន្លងទៅ ហើយ​ឆ្ពោះទៅផែន​ការសហប្រតិ​បត្តិការ​យ៉ាង​ស៊ីជម្រៅថែម​ទៀត​នាពេល​ខាងមុខ​ផង​ដែរ៕

 

 តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ