20/04/2018 10:07 GMT+7 Email Print Like 0

ទំនាក់ទំនងរវាងវៀតណាមនិងមីយ៉ាន់ម៉ាអភិវឌ្ឍន៍កាន់តែពេញលេញនិងស៊ីជំរៅ


  (រូបថត៖ VOV)

ទទួលសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phu​c លោកស្រី Daw A​ung San Suu Kyi ទីប្រឹក្សារដ្ឋ ​រដ្ឋមន្រ្តីការបរទេសនិង រដ្ឋម​ន្រ្តីខុទ្ទកាល័យប្រធានា​ធិបតីសាធារណៈរដ្ឋសហ​ព័ន្ធ មីយ៉ាន់​ម៉ា នឹង​អញ្ជើញ​ មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀត​ណាមចាប់ពីថ្ងៃទី១៩ដល់ទី២០ ​ខែមេសា​។
 
ដំណើរទស្សនកិច្ចលើ​កនេះរបស់លោក​ស្រី Daw Aung San Suu Kyi មិន ត្រឹមតែ​ជួយពង្រឹង​ទំនាក់​ទំនង​មិត្តភាព​ជាប្រពៃណីរ​វាងប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំ​ងបញ្ជាក់​នូវទំនាក់​ទំនង​សហប្រតិបតិ្តកា​រលើគ្រប់វិ​ស័យ ​ហើយបង្កើត ថែមទៀត​នូវមូលដ្ឋាន​ដ៏រឹងមាំដើម្បី​ជំរុញទំនាក់​ទំនងភាពជា​ដៃគូសហ​ប្រតិបតិ្តការ​លើគ្រប់​ជ្រុង​ជ្រោយ​ឲ្យអភិវឌ្ឍន៍កាន់តែស៊ីជំរៅពីមួយ​ថ្ងៃទៅមួយថ្ងៃទៀតផង​។​  
 
ក្នុងដំណើរទស្សនកិច្ចលើក​នេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងទីប្រឹក្សារដ្ឋ​លោកស្រី Daw Aung San ​Suu Kyi នឹងជួបចរចាទ្វេភាគី ​ហើយ ថ្នាក់ដឹក​នាំទាំងពីរ​រូបនេះនឹង​ចុះហត្ថលេខា​លើឯកសារ​សហប្រតិ​បត្តិការ​សំខាន់ៗ​។ ភាគីទាំងពីរនឹងពិភាក្សាអំពីវិធានកា​រជំរុញកិច្ចសហប្រតិបតិ្តការទ្វេ​ភាគីលើគ្រប់ វិស័​យ ព្រម​ទាំង​ផ្លាស់ប្ដូរទស្សនៈអំពីបញ្ហានានាក្នុងតំ​បន់ផងដែរ​៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ