10/01/2016 12:36 GMT+7 Email Print Like 0

ទំនាក់ទំនងជាមួយវៀតណាមជាអាទិភាពក្នុងគោលនយោបាយតំបន់របស់ឥណ្ឌូនេស៊ី


ទំនាក់ទំនងជាមួយវៀតណាមជាអាទិភាពក្នុងគោលនយោបាយតំបន់របស់ឥណ្ឌូនេស៊ី(រូបថតៈVietnam+ )

ទំនាក់ទំនងជាមួយវៀតណាមជាអាទិភាពក្នុងគោលនយោបាយ​តំបន់របស់ឥណ្ឌូនេស៊ី។ នេះជា​ការអះអាង​របស់ប្រធាន​ព្រឹទ្ធសភា​ឥណ្ឌូនេស៊ី Irman Gusman ក្នុងការទទួលជួបសន្ទនា ជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ​នៅ​ឥណ្ឌនេស៊ី លោក Hoang Anh Tuan ដែលមកសំដែង​ការគួរសមនាថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ នៅទី​ក្រុង Jakata។

​ប្រធានព្រឹទ្ធសភាឥណ្ឌូនេស៊ី លោក Irman Gusmanបានចាត់ទុកថា ឥណ្ឌូនេស៊ី និង​វៀត​ណាម​ត្រូវ​អនុវត្ត​ថែម​ទៀត​នូវទំនាក់ទំនងនយោបាយយ៉ាងល្អ​ប្រសើ ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និងលើកកំពស់​ជីវភាព​រស់​នៅ​រក្សា​សន្តិ​សុខ​​សង្គម​នៃ ប្រទេសនីមួយៗ។ រីឯខ្លួនវិញ លោក Hoang Anh Tuan បានសម្តែង​ក្តី​សង្ឃឹមថា ទំនាក់​ទំនង​នៃប្រ​ទេស​ទាំងពីរ​នឹងមានផ្លែផ្កាជាក់ស្តែងបន្ទាប់ពី​សហគមន៍អា ស៊ានបានបង្កើតជាផ្លូវការ ព្រមទាំងមានបំណងថា ប្រ​ទេស​ទាំង​ពីរ វៀតណាម និងឥណ្ឌូនេស៊ីនឹងខំប្រឹងប្រែងបង្កើនរាល់ផលប្រយោជន៍ ដែល​សហគមន៍អាស៊ាន នាំមក​រួមចំណែកជម្រុញទំនាក់ទំនងទ្វេភាគីផងដែរ៕

 

តាម VOV5 - វីទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ