04/01/2016 09:38 GMT+7 Email Print Like 0

ទំនាក់ទំនង​អ៊ីរ៉ង់-អារ៉ាប់​ប៊ីសាអ៊ូឌី​តតាន​តឹង​ឡើង​ៗបន្ទាប់​ពីការ​ប្រហា​រ​ជីវិតបុព្វជិក​ឥស្លាម Shiite​


ទំនាក់ទំនងអារ៉ាប់ប៊ីសាអ៊ូឌីតតានតឹងឡើងៗបន្ទាប់ពីការប្រហាជីវិតបុព្វជិក ឥស្លាម Shiite (Image: VNA)

បន្ទាប់ពីក្រសួងមហាផ្ទៃអារ៉ាប់ប៊ីសាអ៊ូឌីតប្រកាសប្រហាជីវិត មនុស្សចំនួន​៤៧ នាក់​ពីបទ​ភេរវកម្ម​ក្នុង​ពេល​នោះ​មាន​បុព្វជិក​ឥស្លាម Shiite លោ​ក Nim an Nim ក្រសួងការបរទេសអ៊ីរ៉ង់បានព្រមានថា៖ អារ៉ាប់ប៊ីសាអ៊ូឌីត​ត្រូវសង់​បំណុល​នេះយ៉ាង​ខ្ពស់​ចំពោះទង្វើនេះ។ អ្នកនាំពាក្យក្រសួងការបរទេស​អ៊ីរ៉ង់ លោក Hossein Jaberi Ansari បាន​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ក្លាការប្រហា​ជីវិតបុព្វជិត Nimr ហើយចាត់ទុកនេះគឺជាទង្វើគ្មានការទទួលខុសត្រូវ និងមិន​ប្រុង​ប្រយ័ត​របស់​អារ៉ាប់ប៊ីសារ​អ៊ូឌីត។ ចំពោះអ៊ីរ៉ង់ លោក Nimr គឺជាថ្នាក់ដឹក​នាំដែល​មាន​ឥទ្ធិពល​ធំបំផុត​នៅភាគ​ខាងកើត​អារ៉ាប់​ប៊ីសា​អ៊ូឌីត។ លោក Nimr បានរិះគន់រដ្ឋអំណាចនិងអំពាវនាវឲ្យការ ធ្វើបាតុកម្មសន្តិភាពនិងស្នើរឲ្យរៀបចំ​ការ​បោះ​ឆ្នោត​។ បន្ទាប់ពី ការបាត់បង់ជីវិតនៃបុព្វជិកនេះ ជនឥស្លាម Shiite នៅ​អ៊ីរ៉ង់​បានអំពាវនាវរៀបចំការបាតុកម្មធំ នាថ្ងៃ​ទី​៤ ខែ​​មករា ឆ្នាំ​២០១៦ នៅស្ថានទូតអារ៉ាប់​ប៊ីសារអ៊ូឌីតនៅតេហេរង់របស់ អ៊ីរ៉ង់៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ