10/09/2015 09:38 GMT+7 Email Print Like 0

ទំនាក់ទំនងរវាងម៉ាឡេស៊ីនិងវៀតណាមកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ


ទំនាក់ទំនងរវាងម៉ាឡេស៊ីនិងវៀតណាមកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ (VGP)


នាយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៥ នៅក្រុងហាណូយស្ថានទូតម៉ាឡេស៊ីប្រចាំ​នៅ​វៀតណាមបានរៀបចំពិធីជប់លៀងក្នុងឱកាសខួបលើកទី៥៨ទិវាបុណ្យជាតិម៉ាឡេស៊ី (ទី៣១ ខែសីហា) ដោយមានការចូលរួមរបស់​ឯកអគ្គរដ្ឋទូតដំណាងអង្គការ​អន្តរជាតិ។ ថ្លែងមតិនៅពិធីជប់លៀងនេះ ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីលោក Dato Azmil Bin Mohamed Zabidi បានសង្កត់ធ្ងន់ទៅលើទំនាក់ទំនងរវាងវៀតណាម​និង​ម៉ាឡេស៊ីបានអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃក្នុងអំឡុង៤២ឆ្នាំកន្លងមកគិតតាំង​ពី​ពេល ដែលប្រទេសទាំងពីរបង្កើតទំនាក់ទំនងការទូតនាខែមិនាឆ្នាំ១៩៧៣មក។ ជូនពរ​រាល់​សមិទ្ធិដែលម៉ាឡេស៊ីទទួលបាននាពេលកន្លងទៅ ឧប​នាយក​រដ្ឋមន្ត្រីនិង​ជា​រដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh បានសង្កត់ធ្ងន់ថា ពាណិជ្ជកម្ម​ទ្វេ​ភាគី​នា​បច្ចុប្បន្នទទួលបានជិត១ម៉ឺនលានដុល្លារអាមេរិក។ ម៉ាឡេស៊ីជាវិនិយោគិន​មួយក្នុងចំណោមវិនិយោគិនជួរមុខចំនួន១០ចូលមកវៀតណាមដោយមាន​គំរោងការណ៍ចំនួន៤៩៥៕

តាម VOV5 - វិទ្យុសម្លេងវៀតណា

បណ្តាព័ត៌មានបានផ្សាយ