23/10/2015 09:20 GMT+7 Email Print Like 0

ទំនាក់ទំនង​សហប្រតិបតិ្តការ​វៀតណាម​-កូរ៉េ​ខាងត្បូង​អភិវឌ្ឍន៍​យ៉ាង​ខ្លាំង​ក្លា​ដោយ​ឥត់​ឈប់​ឈរ​

នាថ្ងៃទី២១ខែតុលាឆ្នាំ២០១៥​ នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាមប្រធាន​គណៈ​កម្មាធិ​ការ​ប្រជា​ជន​ទី​ក្រុង​ លោក Le Hoang Quan បានទទួលជួប សន្ទនាជាមួយ​អតីតប្រធានាធិបតីកូរ៉េ​ខាងត្បូង លោក Lee Myung Bak ដែល​កំពុងមកបំពេញទស្សន​កិច្ចនៅវៀតណាម។ នៅទីនេះ លោក Le Hoang Quan បាន​វាយ​តំលៃ​ខ្ពស់​ចំពោះ​លទ្ធ​ផលស​ហប្រតិបតិ្តការដ៏ល្អប្រសើរ រវាងវៀតណាមនិងកូរ៉េខាងត្បូងនាពេលកន្លងទៅ ​ក្នុង​នោះ​មាន​ការ​ដែល​កូរ៉េ​ខាងត្បូង​កំពុង​ជាវិនិ​យោគិន​ធំបំផុត​នៅវៀត​ណាម ដោយ​មានទុនចុះបញ្ជីការសរុបចំនួន៤៣ពាន់​លាន ដុល្លា​អាមេរិក។ តំលៃប្រាក់ពាណិជ្ជកម្ម​ទ្វេភាគី​ក្នុងចន្លោះពី​ ខែមករាដល់​ខែសី​ហា ទទួលបាន​២៤ពាន់​លាន​ដុល្លា​អាមេរិក​។ លោក Le Hoang Quan មានគោល បំណងថា អតីតប្រធានាធិបតីលោក Lee Myung Bak នឹងបន្ត​ផ្សព្វ​ផ្សាយ​បរិយា​កាស​វិនិយោគ ហើយ​លើកទឹកចិត្តអង្គភាពអាជីវកម្ម​កូរ៉េខាងត្បូង មកបណ្ដាក់​ទុន នៅវៀត​ណាម​ក៏ដូច​ជាទីក្រុង​ហូជីមិញ​ផង​ដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ