23/12/2015 09:44 GMT+7 Email Print Like 0

ទំនាក់ទំនង​មិត្ត​ភាពនិង​កិច្ចសហ​ប្រតិបត្តិ​ការរវាង​វៀតណាម​និង Timor Leste មាន​ការ​បោះជំហាន​អភិវឌ្ឍន៍​សកម្ម​


ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិង Timor Leste មានការបោះជំហានអភិវឌ្ឍន៍សកម្ម

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Hoang Trung Hai បានអះអាង​ដូច្នេះ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ នៅក្នុង​ជំនួប​សន្ទនា​ជាមួយ​គណៈប្រតិភូក្រសួងពាណិជ្ជកម្ម​ឧស្សហកម្ម និងបរិស្ថាន Timor Leste ដឹកនាំដោយ​រដ្ឋមន្ត្រី លោក Constancio da Conceicao Pinto ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ ឧបនាយករដ្ឋមន្ត្រី​លោក Hoang Trung Hai បានវាយតំលៃថា៖ ដំណើរទស្សនកិច្ចលើកនេះជារបត់​សំខាន់ក្នុង​ការ​ជំរុញ​ទំនាក់​ទំនង​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច។ ប្រទេសមានសក្ដា​នុភាពជាច្រើន និងយថាទស្សន៍សហប្រតិបត្តិការ លើគ្រប់វិស័យ ពិសេសគឺកសិកម្ម ថាមពល ទូរគមនាគមន៍ សុខាភិបាល និងអប់រំ។ រីឯ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងបរិស្ថាន Timor Leste សង្កត់ធ្ងន់អំពីការបង្កើនកិច្ច​សហប្រតិបត្តិការជា​មួយវៀត​ណាម ក្នុង​វិស័យ​អាទិភាព​មួយ​ចំនួន​ ហើយផ្តល់​គំនិតអំពីបណ្ដាវិស័យ ពិសេសគឺការដែលវៀតណាមគាំទ្រ Timor Leste ចូលរួម​អាស៊ាន ចាត់​តាំង​អ្នក​ជំនាញការ ទៅជួយឧបត្ថម្ភ Timor Leste អំពីការអប់រំ និងវប្បធម៌។

​នាថ្ងៃនេះដែរ ក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម និងក្រសួងពាណិជ្ជ​កម្ម ឧស្សាហកម្ម និងបរិស្ថាន Timor Leste បានចុះហត្ថលេខាលើអនុស្សារណៈ​ អំពីពាណិជ្ជកម្មអង្ករផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ