01/11/2016 10:19 GMT+7 Email Print Like 0

ទំនាក់ទំនងស្វីស-វៀតណាមកាន់តែអភិវឌ្ឍន៍ល្អប្រសើ


ទំនាក់ទំនងស្វីស-វៀតណាមកាន់តែអភិវឌ្ឍន៍ល្អប្រសើ (VNA)

នាថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៦ ប្រធានាធិបតីស្វីស លោក Johan Schneider-Ammann ដែលបានឆ្លើយសម្ភាសរបស់អ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មានវៀតណាមបានអះអាងថា៖ ទំនាក់ទំនងរវាងវៀតណាមនិងស្វីសកាន់តែអភិវឌ្ឍន៍ល្អប្រសើពីមួយថ្ងៃទៅមួយថ្ងៃ។ លោកបានសង្កត់ធ្ងន់ថា៖ ការយកចិត្តទុកដាក់របស់ស្វីសក្នុងការ​អភិវឌ្ឍន៍ទំនាក់ទំនងជាមួយវៀតណាមគឺជាវិស័យ ពាណិជ្ជកម្ម។ ប្រធានាធិបតី   Johan Schneider-Ammann បាន​ឲ្យដឹងថា៖ ស្វីសក៏ដូចជាបណ្ដាប្រទេស EFTA (ប្លុកពាណិជ្ជកម្មសេរីអឺរ៉ុបរួមមាន៖ ស្វីស ន័រវ៉ែស Lienchtenstein និងអ៊ីស្លង់) បានត្រៀមខ្លួនជាស្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ​វៀត​ណាម។ ក្នុងយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយវៀតណាម ស្វីសនឹងប្រមូលផ្តុំទៅលើការជួយឧបត្ថម្ភ វៀតណាម ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កែលំអរសមត្ថភាពនៃប្រព័ន្ធហិរញ្ញវត្ថុ សមត្ថភាពទាក់​ទង​ជាមួយប្រភពទុននៃសហគ្រាសខ្នាតមធ្យមនិងតូច លើក កំពស់បទដ្ឋានខាងបរិស្ថាន ការប្រើប្រាស់បណ្ដាប្រភពធនធានធម្មជាតិ ផលិតកម្មស្អាតនិងការអភិវឌ្ឍន៍ពាណិជ្ជកម្មនិរន្តរភាព ការរៀបចំផែនការនគរ និង​សេវាកម្មសាធារណៈ៕ 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ