03/05/2015 14:29 GMT+7 Email Print Like 0

ទំនាក់ទំនងសាមគ្គីភាពពិសេសរវាងវៀតណាមនិងគុយបាគឺស្មោះត្រង់ មុនក៏ដូចជាក្រោយជានិច្ច


 
ទំនាក់ទំនងសាមគ្គីភាពពិសេសរវាងវៀតណាមនិងគុយបាគឺស្មោះត្រង់ មុនក៏ដូចជាក្រោយ​ជា​និច្ច​។​ នេះ​គឺ​ជា​ការ​អះអាងរបស់លោក Vo Van Thuong លេខា អចិន្ត្រៃរងនៃគណៈកម្មាធិការបក្សទីក្រុងហូជីមិញ ភាគ​ខាង​ត្បូង​វៀ​តណាម នៅក្នុង ជំនួបសន្ទនាជាមួយលោក Jose Ramon Balaguer Cabrera ប្រធានគណៈកម្មាធិការ កិច្ចការបរទេសមជ្ឈឹមបក្សកុម្មុយនិស្តគុយបា នារសៀលថ្ងៃទី១ ខែឧសភាឆ្នាំ​២០១៥ ក្នុងឱកាស លោក​មក​កាន់​វៀត​ណាមចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគខាងត្បូង ឯកភាព​ប្រទេស​ជាតិ​។ លោក Vo Van Thuong ក៏បានសង្កត់ធ្ងន់ថា វៀត ណាមនិយាយរួម​និងទីក្រុង​ហូជីមិញ​និយាយដោយ​ឡែក​ជានិច្ច​កាលយកចិត្តទុកដាក់ គាំទ្រគុយបាអស់ពីចិត្តពីថ្លើមក្នុងបុព្វហេតុការពារនិងកសាងប្រទេស។ ​រីឯ​ខ្លួន​វិញ​ លោក Jose Ramon Balaguer Cabrera ជឿជាក់ថា នាពេលខាងមុខទំនាក់ ទំនងរវាងប្រទេសទាំង២នឹងកាន់តែជិតស្និទ្ធ ទន្ទឹមនឹងវិស័យទំនាក់ទំនងនយោបាយ ការទូត ប្រទេសទាំង២នឹងបើកទូលាយកិច្ច​សហប្រតិបតិ្ត​ការ​លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មផងដែរ៕ 
 
តាម VOV5 - វិទ្យុសម្លេង​វៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ