09/10/2015 09:43 GMT+7 Email Print Like 0

ទំនាក់ទំនងសហប្រតិបតិ្តការរវាងវៀតណាមនិង WIPO កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ

នារសៀលថ្ងៃទី៧​ ខែតុលា ឆ្នាំ២០១៥ គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្រ្តីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញាលោក Tran Viet Thanh បានមានជំនួបធ្វើការជាមួយអគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) លោក Francis Gurry នៅទីស្ដីការ WIPO នៅទីក្រុង Geneva។នៅទីនេះ លោក Gurry បានសំដែងក្ដីសប្បាយរីករាយចំពោះកិច្ចសហប្រតិបតិ្តការកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃរវាង WIPO និងវៀតណាម។ រីឯខ្លួនវិញលោកTran Viet Thanh បានថ្លែងអំណរគុណដល់ WIPO ដោយបានរួមចំណែកសំខាន់ក្នុងដំណើរការកសាងនិងអភិវឌ្ឍន៍ប្រព័ន្ធកម្មសិទ្ធិបញ្ញានៅវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ