24/06/2015 09:46 GMT+7 Email Print Like 0

ទំនាក់ទំនងសហប្រតិបតិ្តការរវាងវៀតណាមនិង ADB អភិវឌ្ឍន៍​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព


(រូបថត៖VGP)

នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ​២០១៥ នៅខុទ្ទកាល័យរដ្ឋាភិបាល ឧបនាយក​រដ្ឋមន្រ្តីវៀតណាម លោក Hoang Trung Hai បាន​ទទួលជួប​សន្ទនា ជាមួយនាយក​ធនាគារអភិវឌ្ឍន៍​ទ្វីបអាស៊ី (ADB) ប្រចាំនៅ​វៀតណាម លោក Tomoyuki Kimura ក្នុងឱកាស​បញ្ចប់អាណតិ្ត​បេសកកម្ម​នៅវៀតណាម។ លោក Hoang Trung Hai បាន​អះអាង​ថា លោក Tomoyuki Kimura បានមាន​អាណត្តិដ៏​ជោគជ័យ១ និងមាន​ការរួម​វិភាគទាន​ដ៏សំខាន់​ក្នុងការ​ពង្រឹង​និង​ពង្រីក​ទំនាក់​ទំនងសហប្រតិបតិ្តការ រវាងវៀត​ណាមនិង ADB។ លោក Hoang Trung Hai បានវាយ​តំលៃ​ថា ADB ជា​និច្ច​កាល​​រួម​ដំណើរ ជាមួយវៀតណាមក្នុងអំឡុង​២០ឆ្នាំ តាំងពីពេលចាប់​ផ្ដើម បុព្វហេតុ​ផ្លាស់​ប្ដូរ​ថ្មីមក ហើយ​បញ្ជាក់​តួនា​ទី​​ដ៏សែន​សំខាន់​របស់ ADB ចំពោះការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម របស់វៀតណាម។ លោក Hoang Trung Hai បាន​ប្រសិទ្ធិ​ពរ លោក Tomoyuki Kimura ក្នុងឋានៈថ្មី​នឹង​បន្តរួមវិភាគ​ទាន​សំដៅ​អភិវឌ្ឍន៍ ទំនាក់​ទំនង​រវាង​វៀត​ណាម​ និង ADB យ៉ា​ងខ្លាំងក្លាថែម​ទៀត៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ