17/09/2016 07:55 GMT+7 Email Print Like 0

ទំនាក់ទំនងវៀតណាម-អូស្ត្រាលីកាន់តែអភិវឌ្ឍន៍យ៉ាងជ្រាលជ្រៅលើគ្រប់វិស័យ

អគ្គស្ថានកុងស៊ុល​វៀតណាមប្រចាំ​ទីក្រុង Sydney ទើប​នឹង​បាន​រៀប​ចំពីធី រំលឹក​ខួបលើក​ទី​៧១នៃទិវាបុណ្យ​ជាតិ​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៦ ដោយ​មានការចូលរួម​របស់​មន្ត្រី ជាន់​ខ្ព​ស់​រដ្ឋ New South Wales ច្រើន​រូប រួម​ទាំង​មិត្តភក្តិ​អន្តរ​ជាតិ ស្ថា​ប័ន​តំណាង​វៀត ណាមនៅ​អូស្ត្រាលី និងបងប្អូនអាណិក​ជន និស្សិត​វៀត​ណាម​ដែល​កំពុង​រស់​នៅនិង​ធ្វើ ការនៅអូស្ត្រាលី​ផង​ដែរ​។ នៅក្នុងពិធី អគ្គកុងស៊ុល​លោក Hoang Minh Son បាន​រំលឹក ឡើង​វិញ​នូវសមិទ្ធិផល​ដ៏ធំធេង​របស់​ប្រជា​ជនវៀត​ណាម ឆ្លងកាត់កំណាត់ផ្លូវ៧១ឆ្នាំ​កន្លងទៅ ព្រម​ទាំងសង្កត់​ធ្ងន់ថា វៀត
ណាម​នៅជា​មិត្ត ជាដៃ​គូគួរឲ្យទុក​ចិត្ត​សម្រាប់ ប្រទេសទាំងអស់​លើពិភព​លោក​ដែលបាន​បង្ហាញ​ជាក់​ស្តែង​តាម​រយៈការ​ខិត្ត​ខំប្រឹង​ប្រែង​ចូលរួមក​សាង​សហ​គមន៍​អាស៊ាន​នាឆ្នាំ២០១៥ របស់វៀ​តណាម។ ស្តីពី​ទំនាក់​ទំ នង​រវាង​វៀត​ណាម​ជាមួ​យអូស្ត្រាលី​នោះ លោក Hoang Minh Son អះអាងថា ទំនាក់ ទំនង​រវាងប្រ​ទេសទាំងពីរ​មានការ​អភិវឌ្ឍន៍​យ៉ាងខ្លាំង​លើគ្រប់វិស័យ​ដូចជា នយោបាយ​សេដ្ឋកិច្ច​ ពាណិជ្ជ​កម្ម អប់រំ ​សន្តិសុខ ការពារ​ជាតិ​និង​ជួបប្រាស្រ័យ​ប្រជា​ជន​ជា​ដើម៕​

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ