12/07/2015 10:24 GMT+7 Email Print Like 0

ទំនាក់ទំនងវៀតណាម-អាមេរិក “គ្មានអ្វីដែលមិនអាចធ្វើបានទេ”

ទំនាក់ទំនងវៀតណាម-អាមេរិក​ “គ្មានអ្វីដែលមិនអាចធ្វើបានទេ”។ នេះគឺជាការអះអាងរបស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមលោក Ted Osius នាពេលឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី២០នៃទិវាប្រក្រតីភាពទំនាក់ទំនងវៀតណាម-
អាមេរិក (ថ្ងៃទី ១១ខែកក្កដា)។ ឯកអគ្គរដ្ឋទូត Ted Osius បានសង្កត់ធ្ងន់ថា៖

 


ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមលោក Ted Osius

“ខ្ញុំជានិច្ចកាលជឿជាក់ថា គ្មានអ្វីដែលមិនអាចធ្វើបានទេ ហើយអនាគតរបស់ប្រទេសទាំង២គឺភ្លឺស្វាងណាស់​។​ មុននេះ២ ឆ្នាំ យើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទំនាក់ទំនងដៃគូលើគ្រប់វិស័យដែលកំណត់វិស័យសហប្រតិបតិ្តការចំនួន៩។ហើយយើងបានឃើញថាមានការរីកចំរើនជាច្រើនក្នុងវិស័យសហប្រតិបតិ្តការទាំង៩នេះ រួមមានសិទ្ធិមនុស្សផងដែរ។នាបច្ចុប្បន្ន យើងខ្ញុំមានគោល បំណងនាំទំនាក់ទំនងរវាងប្រទេសទាំង២ឈានទៅឆ្ងាយជាងទៀតក្នុងក្របខ័ណ្ឌសហប្រតិបតិ្តការទ្វេភាគី និងឆ្ពោះទៅរាល់ការងារដែលយើងអាចធ្វើបានរួមគ្នាសំរាប់តំបន់និងពិភពលោក”។

ឯកអគ្គរដ្ឋទូត Ted Osius បានសង្កត់ធ្ងន់ថែមទៀតថា ដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិករបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong មានអត្ថន័យប្រវត្តិសាស្ត្រដ៏ធំធេងក្នុងទំនាក់ទំនងទ្វេភាគីវៀតណាម- អាមេរិក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ