11/05/2016 10:12 GMT+7 Email Print Like 0

ទំនាក់ទំនងវៀតណាម-អាមេរិកអភិវឌ្ឍន៍តាមទិសល្អប្រសើពីមួយថ្ងៃទៅមួយថ្ងៃ

ទំនាក់ទំនងវៀតណាម-អាមេរិកមានការអភិវឌ្ឍន៍តាមទិសល្អប្រសើ ពីមួយថ្ងៃទៅមួយថ្ងៃ។​នេះជាការពិនិត្យរបស់អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh នៅក្នុងការ​ជួប​សន្ទនា​នា ថ្ងៃទី៩ ខែឧសភា​ ឆ្នាំ២០១៦ ជាមួយលោក Daniel Russel ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួល បន្ទុកតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក ដែលកំពុងមានដំណើរទស្សនកិច្ចការងារ នៅវៀតណាម។ នៅក្នុងជំនួបនេះ លោក Nguyen Chi Vinh បានសម្តែង គោលបំណង ចង់ឲ្យភាគីអាមេរិកបន្តការជួយឧបត្ថម្ភ និងចែក​រំ​លែក​បទពិសោធន៍ ជាមួយវៀត ណាមលើវិស័យមួយចំនួនដែលក្នុងនោះមានការហ្វឹកហាត់កងកម្លាំងចូលរួមសកម្មភាព រក្សាសន្តិភាពក៏ដូចជាអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវកម្មវិធីស្វែងរកអដ្ឋិធាតុទាហានបាត់ខ្លួន​នា​គ្រាសង្គ្រាម។

ឧបការីអាមេរិក លោក Daniel Russel បានជឿជាក់ថា នាពេលខាងមុខ កិច្ច សហប្រតិបត្តិការការពារជាតិទ្វេភាគីវៀតណាមអាមេរិកនិងបន្តបានពង្រឹងនិងពង្រីក រួមចំណែកចូលក្នុងការរក្សាសន្តិភាព កិច្ចសហប្រតិបត្តិការក្នុងតំបន់និង​លើពិភពលោក។ ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh និងឧបការីការបរទេសអាមេរិក
Daniel Russel សុទ្ធតែបានសម្តែងក្តីសប្បាយរីករាយចំពោះដំណើរទស្សនកិច្ចវៀតណាមរបស់ប្រធានាធិបតីអាមេរិក​លោក Barack Obama ដែលគ្រោងនឹងប្រព្រឹត្តទៅនាពេលខាងមុខ ហើយសង្ឃឹមថាដំណើរទស្សនកិច្ចនេះនឹងរួម ចំណែកជម្រុញ ទំនាក់ទំនងនៃប្រទេសទាំងពីរឡើងកំពស់ថ្មី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ