10/06/2016 09:58 GMT+7 Email Print Like 0

ទំនាក់ទំនងវៀតណាម-អាមេរិកមានគ្រឹះស្ថានរឹងមាំសំរាប់អនាគត


ទំនាក់ទំនងវៀតណាម-អាមេរិកមានគ្រឹះស្ថានរឹងមាំសំរាប់អនាគត (Image: VNA)

រាល់បញ្ហាក្នុងទំនាក់ទំនងរវាងវៀតណាមនិងអាមេរិកត្រូវបានពិភាក្សាក្នុងជំនួបសំណះសំណាលនៅវ៉ាស៊ីន​តោន​នាព្រឹកថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០១៦ រវាងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ នៅវៀតណាម លោក Ted Osius ជាមួយអ្នកប្រាជ្ញអាមេរិកនិងអន្តរជាតិ។ ព្រឹត្តិការណ៍នេះ ត្រូវបានមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រនិងអន្តរជាតិ (CSIS) រៀបចំឡើងក្នុងឱកាស ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីអាមេរិក លោក  Barack Obama នាពេលថ្មីៗនេះ។

ឯកអគ្គរដ្ឋទូត Ted Osius បានឲ្យដឹងថា៖ លោកមានក្តីសង្ឃឹមថា៖ ភាគីទាំងពីរអាចទទួលបានអតិបរិមាកិច្ចព្រមព្រៀងចំនួន ៨ ក្នុងចំណោមកិច្ចព្រមព្រៀងរួមទ្វេភាគីចំនួន ១២ មុនពេលដំណើរទស្សនកិច្ចនៅវៀតណាម
របស់លោក Obama ប៉ុន្តែ ជាការពិត បរិមាណ កិច្ចព្រមព្រៀងដែលទទួលបានបានកើនឡើង ២០។

«ប្រការនេះបានសឲ្យឃើញថា៖ វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាមួយអាមេរិក​លើគ្រប់វិស័យ។ ខ្ញុំឃើញថា៖ ប្រទេសទាំងពីរបានកសាង គ្រឹះស្ថានរឹងមាំសំរាប់ទំនាក់ទំនងទ្វេភាគីនាពេល​យ៉ាហោចណាស់​ ៥០ ដល់ ៦០ ឆ្នាំខាងមុខ នេះ។»​

ឆ្លើយសំណួរអំពីលទ្ធភាពទាក់ទងកំពង់ផែរសមុទ្រ Cam Ranh របស់វៀតណាមចំពោះអាមេរិក ឯកអគ្គរដ្ឋទូ Ted Osius បានអះអាងជាថ្មីម្តងទៀតថា៖ អាមេរិកគោរពគោល នយបាយការពារជាតិ «៣ មិន» របស់វៀតណាម៖ មិនចូលរួមសម្ព័ន្ធភាពយោធានិងមិនជា​សម្ព័ន្ធមិត្តយោធាជាមួយប្រទេសណាមួយ មិនអនុញ្ញាតឲ្យប្រទេសណាដាក់​មូលដ្ឋានសឹកនៅ វៀតណាមនិងមិនផ្អែកទៅលើប្រទេសណាដើម្បីប្រឆាំងប្រទេសទី ៣ ទេ។ តាមលោក  Ted Osius ប្រសិនបើលក្ខ័ណអនុញ្ញាតិ នោះគឺអាមេរិកអាចនឹងប្រើប្រាស់បណ្ដាសេវ៉ាកម្មមានថ្លៃនៅកំពង់ផែរសមុទ្រអន្តរជាតិ Cam Ranh រួមមានការផ្តល់ប្រេងសាំង​ឬ ជួសជុលនាវាដូច សឹង្ហបុរីនិងជប៉ុន ប៉ុន្តែ មិនស្វែងរកដាក់មូលដ្ឋានសឹកនៅទីនេះនៅឡើយ។

ទាក់ទិនដល់ស្ថានភាពនៅសមុទ្រខាងកើត ឯកអគ្គរដ្ឋទូត Ted Osius បានឲ្យដឹងថា៖ អាមេរិកមានបណ្ដាដៃគូខ្លាំងក្លាដែលមានសមត្ថភាពល្អដើម្បីកំណត់និងទប់ទល់នឹងការ សាកល្បងនៅខ្សែផ្លូវនាវាចរណ៍សំខាន់នេះ។ លោក​ Ted Osius បានចាត់ទុកថា៖ អាស៊ាន គប្បីប្រតិកម្មឯកភាពចំពោះសាលក្រមខាងមុខនៃតុលាការអជ្ញាកណ្ដាលអចិន្ត្រៃយ៍អន្តរជាតិស្តីពីការប្តឹងតវ៉ារបស់ហ្វីលីពីនចំពោះចិនក្នុងជំលោះអធិបតេយ្យភាព នៅសមុទ្រខាងកើត។
       
ឆ្លើយសំណួរអំពីការដែល អាមេរិកជំនះពុះពារលើផលវិបាកដោយសង្គ្រាមនៅវៀតណាមយ៉ាងម៉េច ឯកអគ្គរដ្ឋទូត Ted Osius បានឲ្យដឹងថា៖ អាមេរិកកំពុងជំរុញយ៉ាងខ្លាំងកិច្ច សហប្រតិបត្តិការជាមួយវៀតណាមក្នុងការរាវរកបំផ្លាញគ្រាប់បែកមីននៅសេសសលពី សង្គ្រាម។ អាមេរិនឹងបន្តជួយឧបត្ថម្ភវៀតណាមបោះសម្អាតជាតិគីមីពូល dioxine នៅតំបន់​មួយចំនួន៕ 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


បណ្តាព័ត៌មានបានផ្សាយ