13/07/2015 09:16 GMT+7 Email Print Like 0

ទំនាក់ទំនងវៀតណាម-អាមេរិកមានការបោះជំហានដ៏គួរឲ្យចាប់អារម្មណ៍


ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh ទើបនឹងមានអត្ថបទសរសេរស្ដីពីទំនាក់ទំនងវៀតណាម-អាមេរិកក្នុងឱកាសប្រទេសទាំង២រំលឹកខួបអនុស្សាវរីយ៍លើកទី២០នៃទិ​វា​បង្កើតទំនាក់ទំនងការទូត ដែលក្នុងនោះអះអាងថាទំនាក់ទំនងវៀតណាម-អាមេរិកទទួលបានការបោះជំ​ហាន​​គួរឲ្យចាប់អារម្មណ៍។អត្ថបទសរសេរនេះបានឲ្យដឹងថា ក្នុងរយៈពេល២០ឆ្នាំកន្លងទៅ ជាពិសេសក្រោយ​ពី​កិច្ចព្រមព្រៀង ពាណិជ្ជកម្មទ្វេភាគី (BTA) ដែលត្រូវបានចុះហត្ថលេខានាឆ្នាំ ២០០០ ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មទ្វេភាគីបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ពីចំនួន៤០០លានដុល្លាអាមេរិក នាឆ្នាំ១៩៩៤ តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីបានកើន៩០ដងឡើងជាង ៣៦ ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០១៤។ ដោយមានតំលៃប្រាក់នាំចេញចំនួនជាង ៣ ម៉ឺនលានដុល្លាអាមេរិក នាឆ្នាំ២០១៤ វៀតណាមបានក្លាយទៅជាប្រទេសឈរលំដាប់ថ្នាក់ទី ១ ក្នុងតំបន់អាស៊ានអំពីតំលៃនាំចេញទៅកាន់អាមេរិក។ជាមួយគ្នានោះ អាមេរិកជាវិនិយោគិនធំទី៧នៅវៀតណាមដោយមានចំនួនទុនសរុប ១១ ពាន់លានដុល្លាអាមេរិក។ តាមការព្យាករណ៍ថា ក្រោយពីកិច្ចព្រមព្រៀងដៃគូអន្តរ ប៉ាស៊ីហ្វិក (TPP) ដែលនឹងត្រូវបានចុះហត្ថលេខានិងចូលជាធរមានទំនាក់ទំនងរវាងប្រទេសទាំង២នឹងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ