23/11/2016 10:29 GMT+7 Email Print Like 0

ទំនាក់ទំនងវៀតណាម-អាមេរិកបន្តអភិវឌ្ឍន៍ចីរភាពនិងជាក់ស្ដែង


ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Pham Quang Vinh

ឯកអគ្គរដ្ឋទូតវៀតណាម​ប្រចាំនៅ​អាមេរិក លោក Pham Quang Vinh​ទើបនឹង​មាន​ជំនួប​សំណេះ​សំណាល​ស្ដីអំ​ពី​ទំនាក់​ទំនងវៀត​ណាម-អាមេរិក នៅវិទ្យា​ស្ថាន​ជាតិ ស្ដីអំពី​ការគ្រប់​គ្រង​រដ្ឋបាល សាធារណះ​អាមេរិក ដោយ​មាន​ការ​ចូល​រួម​របស់​សាស្ត្រាចារ្យ អ្នក​ជំនាញការ​ជាច្រើន​។ នៅទីនេះ  ឯកអគ្គរដ្ឋទូត លោក Pham​ Quang Vinh បាន​ចែករំលែក​ថា៖ ក្រោយរយៈពេល​ជាង២០​ឆ្នាំកន្លង​ទៅ ចាប់ពីពេល​បង្កើត​ទំនាក់​ទំនងការ​ទូត​នា​ឆ្នាំ ១៩៩៥​មក ទំនាក់ទំនងវៀតណាមនិងអាមេរិក​មានជំហាន​អភិវឌ្ឍន៍ខ្លាំងក្លា​ជាច្រើន។ ប្រទេស​ទាំងពីរ​បាន​កសាង​ក្រប​ខ័ណ្ឌ​ទំនាក់​ទំនង​ដៃគូលើ​គ្រប់​វិស័យ នាឆ្នាំ​២០១៣ បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។​វៀតណាម​និងអាមេរិក ​បានសហការជិតស្និទ្ធិនៅក្នុងវេទិកា​អន្តរជាតិ និងតំបន់ រួម​គ្នាទ​ប់ទ​ល់​នឹង​បំរ៉ែ​បំរួល​អាកាស​ធាតុ និង​ធានាសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវ​ត្ថិភាព​នៅសមុទ្រ​ខាង​កើត។

​ដោយគ្រឹះដ្ឋានេះ  ឯកអគ្គរដ្ឋទូត លោក Pham Quang Vinhបានជឿជាក់ថា៖​ទំនាក់​ទំនង​ដៃ​គូ​យុទ្ធ​សាស្ត្រ​លើគ្រប់​វិស័យ​ រវាងប្រទេសទាំងពីរ ក្នុងរដ្ឋអំណាចថ្មីនៅ​អាមេរិក នឹងបន្តអភិវឌ្ឍន៍​ខ្លាំង​ក្លា ចីរភាព និង​ជាក់​ស្ដែង ដើម្បី​ផលប្រយោជន៍​ របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការ​អភិវឌ្ឍន៍​ក្នុងតំបន់​ និងអន្តរជាតិ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ