12/06/2015 10:59 GMT+7 Email Print Like 0

ទំនាក់ទំនងវៀតណាម-អាមេរិកឆ្ពោះទៅអនាគត១ពោរពេញទៅដោយយថាទស្សន៍

នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥  ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានទទួលជួបសន្ទនា​ជាមួយ​លោក Gary Pruitt ប្រធានទីភ្នាក់ងារសារ ព័ត៌មាន AP របស់អាមេរិកនិងបណ្ដាអ្នកយកព័ត៌មាន​និង​បុគ្គលិក​នៃទីភ្នាក់ងារសារព័ត៌មាននេះ​ដែលកំពុងមានវត្តមាននៅវៀតណាមដើម្បីរៀបចំការតាំងពិព័រណ៍​រូប​ថត​ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី២០នៃទិវាប្រក្រតីទំនាក់ទំនងវៀតណាម-អាមេរិក។​លោក​ប្រធាន​​រដ្ឋ​បានសង្កត់ធ្ងន់ថា ទំនាក់ទំនងវៀតណាម-អាមេរិកកំពុងមានការបោះជំហានដ៏គួរឲ្យកត់សំគាល់​និង​លើគ្រប់វិស័យ ដែលព្រឹត្តិការណ៍លេចធ្លោគឺជាដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្សកុម្មុយ​នីស្ត​វៀត​ណាម​លោក Nguyen Phu Trong នៅអាមេរិកនាពេលខាងមុខ។លោក Truong Tan Sang មានគោលបំណងថា
AP នឹងបន្តរួមវិភាគទានសំរាប់ទំនាក់ទំនងដៃគូ លើគ្រប់វិស័យរវាងវៀតណាមនិងអាមេរិក បន្តឧទ្ទេសនាម​រូប​ភាព​​ប្រទេសវៀតណាម សកម្ម១ក៏ដូចជាគោលបំណងនូវសន្តិភាព មិត្តភាពរបស់ប្រជាជនវៀតណាមជា មួយ​មិត្តភក្ដិទាំងឡាយលើពិភពលោកទៀតផង។លោក Truong Tan Sang បានថ្លែងថា ទំនាក់​ទំនង​សហ​ប្រតិបតិ្ត​ការវៀតណាម អាមេរិកកំពុងឆ្ពោះទៅអនាគតដ៏ភ្លឺស្វាង១ ដែលពោរពេញទៅដោយយថាទស្សន៍ ដោយ​នាំមកនូវភាពសម្បូររុងរឿងនិងឆ្លើយតប ទៅនឹងបំណងប្រាថ្នារបស់ប្រជាជននៃប្រទេសទាំង២ក៏​ដូច​ជា​ដើម្បី​សន្តិភាព ស្ថិរភាពនៅតំបន់និងលើពិភពលោកផងដែរ។

ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងប្រធានទីភ្នាក់ងារសារ ព័ត៌មាន AP
លោក Gary Pruitt (រូបថត៖VNA)
រីឯខ្លួនវិញ ប្រធាន AP លោក Gary Pruitt បានឲ្យដឹងថា AP ត្រៀមខ្លួនជាស្រេច ឧទ្ទេសនាមជាមួយ​ពិភព​លោក​អំពីវន្ឍនភាពរបស់វៀតណាម ហើយក្នុងលើកដំបូងមកកាន់វៀតណាម លោកមានចំណាប់អារម្មណ៍​ជា​​ពិសេស​អំពី​ប្រទេស​ ១​ ដែលបង្ហាញយ៉ាងខ្លាំងក្លានូវស្មារតីឯករាជ្យ ម្ចាស់ការ ពោរពេញទៅដោយមនោ​សញ្ចេត​​នានិងស្នេហារសន្តិភាព៕
 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ