04/12/2015 09:32 GMT+7 Email Print Like 0

ទំនាក់ទំនងវៀតណាម-បែលហ្ស៊ីកកំពុងអភិវឌ្ឍន៍ល្អប្រសើរ


ទំនាក់ទំនងវៀតណាម-បែលហ្ស៊ីកកំពុងអភិវឌ្ឍន៍ល្អប្រសើរ

នេះគឺជាមតិឯកភាពរបស់​នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung និង​នាយករដ្ឋមន្ត្រីបែលហ្ស៊ីក លោក Charles Michel ក្នុងជំនួបសន្ទនា នា​ថ្ងៃទី២ ខែ​ធ្នូ ឆ្នាំ២០១៥ នៅទីក្រុង Brussel ក្នុង​ក្រប​ខ័ណ្ឌ​ដំណើរ​បំពេញ​ទស្សន​កិច្ច​ របស់នាយករដ្ឋ​មន្ត្រីវៀតណាម​នៅបែល​ហ្ស៊ីក។ នាយក​រដ្ឋ​មន្ត្រី​ទាំង​ពីរ​រូប​បាន​ពិភាក្សា​អំពី​ការ​កំណត់​ទិសដៅធំៗ ក្នុងកិច្ចសហប្រិតបត្តិការរវាងវៀតណាម-បែលហ្ស៊ីក ឯកភាពអនុវត្តវិ​ធាន​ការណ៍​ដើម្បី​ជំរុញ​ប្រសិទ្ធិភាព​គំរោងការណ៍នា​នា ក្នុងវិស័យ៖សេដ្ឋកិច្ច វិទ្យា​សាស្ត្រ  បច្ចេកទេស សេវាកម្ម គមនាគមន៍​និង​ដឹក​ជញ្ជូន​។ នាយក​រដ្ឋមន្ត្រីទាំងពីរ​រូបក៏​បានឯកភាពបង្កើនទំនាក់ទំនង រវាងវៀតណាម និង EU គាំទ្រគ្នា​ទៅវិញ​ទៅ​មក​នៅអង្គការសហប្រជា​ជាតិ អាស៊ាន ASEM និងអង្គការ Francophonie ។ នៅទីនេះ​នាយករដ្ឋមន្ត្រីវៀតណាម លោក​ Nguyen Tan Dung និងនាយករដ្ឋមន្ត្រីបែលហ្ស៊ីក​លោក Charles Michel ក៏បាន​ផ្លាស់​ប្តូរអំពី​ស្ថាន​ភាព​ក្នុង​តំបន់​និង​អន្តរជាតិ ជូនដំ​ណឹងនិង​ចែករំលែកព័ត៍មាន ស្ដីអំពីបំរ៉ែបំរួលនៅសមុទ្រខាងកើត និងការប្រឆាំង​ភេរវកម្ម​។ ​នាយក​រដ្ឋមន្ត្រីបែលហ្ស៊ីកសង្កត់ធ្ងន់ថា៖ បែលហ្ស៊ីកគាំទ្រការដោះស្រាយ​ជំលោះ​នៅ​សមុទ្រ​ខាងកើត​ដោយ​សន្តិ​វិធី​ ដោយ​ផ្អែកទៅលើការគោរពច្បាប់អន្តរ​ជាតិ អនុសញ្ញា​អង្គការសហ​ប្រជាជាតិ ស្ដីអំពីច្បាប់សមុទ្រ ១៩៨២។

​បន្ទាប់នោះ នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung មានជំនួបសន្ទនា ជា​មួយប្រធានព្រឹទ្ធសភា លោកស្រី Christine Defraigne និង​ប្រធានសភាជាន់ទាប​លោក Siegfried Bracke ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ