17/09/2015 09:13 GMT+7 Email Print Like 0

ទំនាក់ទំនងវៀតណាម-ជប៉ុននឹងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀត


ទំនាក់ទំនងវៀតណាម-ជប៉ុននឹងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀត

ក្នុងក្របខ័ណ្ឌ​ដំណើរទស្សន​នៅជប៉ុន​លើកនេះ បន្ទាប់ពីការជួប​សន្ទនា​ជាន់​ខ្ពស់​វៀត​ណាម-ជប៉ុន អគ្គ​លេខា​បក្ស​ លោក Nguyen Phu Trong និង​នាយក​រដ្ឋមន្ត្រី​លោក Shinzo Abe បាន​ជួប​សន្ទនា​ជាមួយ​មជ្ឈដ្ឋាន​អ្នក​សារព័ត៌​មាន​វៀតណាម​និង​ជប៉ុន។ ថ្នាក់​ដឹកនាំ​ទាំង​ពីររូប​បាន​ជឿជាក់​ថា ក្រោយ​ដំណើរ​ទស្សន​កិច្ច​លើក​នេះ ទំនាក់​ទំនង​ រវាងវៀត​ណាម​និងជប៉ុន​ នឹងអ​ភិវឌ្ឍន៍​យ៉ាងខ្លាំង​ក្លាលើ​គ្រប់​វិស័យ​ និង​ស៊ីជម្រៅថែម​ទៀត។ នាយក​រដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បាន​ឲ្យដឹងថា៖

“ខ្ញុំគោរព​ទំនាក់​ទំនង​ជាមួយ​វៀត​ណាម។ ខ្ញុំបាន​ជ្រើស​រើស​វៀត​ណាម​ជា​ប្រទេស​ដើម​ដំបូង​ទៅ​បំពេញ​ទស្សន​កិច្ច​បន្ទាប់​ពី​ជាប់​ឆ្នោត​ជានាយក​រដ្ឋមន្ត្រី​ជា​ថ្មី​ម្ដង​​ទៀត។ ខ្ញុំនិង​លោក​អគ្គលេខា​បាន​ឃើញ​រាល់​សមិទ្ធិ​ផល​និង​ការ​អភិវឌ្ឍន៍​ទំនាក់​ទំនងកាន់​តែល្អ​ប្រសើរ រវាងជប៉ុន​និង​វៀតណាម។ ខ្ញុំនិង​លោក​អគ្គលេខា​បាន​ផ្លាស់​ប្តូរ​និង​ចែក​រំលែក​ការ​ព្រួយ​បារម្ភ​រួម អំពីសកម្មភាព​ផ្លាស់ប្តូរ​ស្ថានភាព​ដើម និងបណ្ដាល​ភាព​តាន​តឹង​នៅ​សមុទ្រ​ខាង​កើត​។”

លោកអគ្គលេខា Nguyen Phu Trong បានសង្កត់ធ្ងន់​ថា ទំនាក់​ទំនងរ​វាងវៀតណាម​និង​ជប៉ុន​មិន​ត្រឹម​តែជា​ទំនាក់​ទំនង​ដៃគូយុទ្ធ​សាស្ត្រស៊ី​ជម្រៅ​ប៉ុណ្ណោះ ថែម​ទាំងជា​ទំនាក់​ទំនងរ​វាងមិត្ត​ស្មោះត្រង់​ទៀត​ផង។ លោក​អគ្គ​លេខា Nguyen Phu Trong បាន​លើក​ច្បាស់​ថា៖

“ក្នុង​ដំណើរ​ទស្សនកិច្ច​លើកនេះ​របស់​ យើងខ្ញុំគឺ​សំដៅបន្ត​ជំរុញ​អភិវឌ្ឍន៍​លើគ្រប់​វិស័យ​និង​ស៊ីជម្រៅ​ថែម​តៀត​ទំនាក់​ទំនង​នេះ ដោយ​ចំណុចស្នូល​ចំនួន​៣​គឺ ទី១​បង្កើន​ជំនឿជាក់​នយោបាយ ទី២ជំរុញ​អភិវឌ្ឍន៍​ស៊ីជម្រៅ​អំពី​សេដ្ឋកិច្ច​ និងទី៣គឺ​អភិវឌ្ឍន៍​ទំនាក់​ទំនងរាល់​បញ្ហា ដែលទាក់​ទិន​ដល់ដំបន់​និង​អន្តរជាតិ។ យើង​ខ្ញុំស្មោះ​ត្រង់​ថ្លែង​អំណរគុណការ​ ជួយឧបត្ថម្ភ​របស់ប្រជាជន​ជប៉ុន របស់រដ្ឋាភិបាលជប៉ុន ពិសេសគឺក្នុង​វិស័យ​ជំនួន ODA៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ