24/11/2016 12:53 GMT+7 Email Print Like 0

ទំនាក់ទំនងរវាងវៀតណាម - អាមេរិកកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងប្រកបដោយនិរន្តរភាព

ឯកអគ្គរដ្ឋទូតវៀតណាម​ប្រចាំនៅអាមេរិកលោក Pham Quang Vinh ទើប​នឹង​បាន​ជួប​សំណេះសំណាល​ស្តីពី​ទំនាក់​​ទំនង​វៀតណាម- អាមេរិកនៅវិទ្យា​សា្ថន​ជាតិ ទទួលបន្ទុកការគ្រប់គ្រង​រដ្ឋបាល សាធារណអាមេរិក ដោយ​មាន​ការ​ចូល​រួម​របស់ សាស្ត្រាចារ្យនិងអ្នកជំនាញ​ការច្រើនរូប ដែលកំពុងបំពេញការងារ​នៅទី​នេះ។ នៅក្នុង ជំនួប​សំណេះសំណាល​ លោក Pham Quang Vinh បានឲ្យដឹង​ថា នា​ពេលកន្លង​ទៅ ទំនាក់​ទំនង​សេដ្ឋកិច្ច​ពាណិជ្ជ​កម្ម​មាន​ការ​បោះជំហាន​យ៉ាង​សកម្ម ដោយតម្លៃប្រាក់ ពាណិជ្ជកម្មទ្វេភាគីកើន​១០០ដង។ ប្រទេសទាំងពីរក៏បាន​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ លើវិស័យសន្តិសុខ ការពារជាតិដោយបានចុះហត្ថលេខា​លើសេចក្តី​ថ្លែង​ការណ៍​ទស្សន វិស័យ​រួមឆ្នាំ​២០១៥​។ លោក Pham Quang Vinh បានឲ្យដឹង​ថា វៀតណាម​កំពុងមាន​ជំនាន់​វ័យក្មេង​សកម្ម ទាក់​ទង​ផ្ទាល់​បច្ចេកវិទ្យា​ព័ត៌​មាន​នៅកម្រិតខ្ពស់ និងមានគោល បំណងសហប្រតិបត្តិ​ការ ទទួលយកចំណេះ​ដឹង​ពី​ប្រទេស​​ជឿន​លឿន​ លើពិភពលោក ក្នុងនោះ​មានអាមេរិក​ផងដែរ៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ