11/08/2015 10:45 GMT+7 Email Print Like 0

ទំនាក់ទំនងរវាងវៀតណាមនិងឥណ្ឌាអភិវឌ្ឍន៍ល្អប្រសើជាពេលណាទាំងអស់


ទំនាក់ទំនងរវាងវៀតណាមនិងឥណ្ឌាអភិវឌ្ឍន៍ល្អប្រសើជាពេលណាទាំងអស់ (Image: baotintuc.vn)

ទំនាក់ទំនងរវាងវៀតណាមនិងឥណ្ឌាកំពុងអភិវឌ្ឍន៍ល្អប្រសើជាងពេលណាទាំងអស់។ នេះគឺជាការអះអាងរបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា លោក Ton Sinh Thanh ដែលត្រូវបាននាំចេញក្នុងឱកាសរំ​លឹក​ខួប​លើក ទី​ ៧០ ទិវាបដិវត្តន៍ខែសីហាទិវាបុណ្យជាតិថ្ងៃទី ២ កញ្ញា និងលើកទី ៧០ ទិវា បង្កើតផ្នែកការទូតរបស់​វៀតណាមរួមជាមួយលើកទី ៦៨ នៃទិវាឯករាជ្យរបស់ឥណ្ឌា (ថ្ងៃទី ១៥ សីហា ឆ្នាំ ១៩៤៧ - ថ្ងៃទី ១៥ សីហា ឆ្នាំ ២០១៥)។ តាមលោក Ton Sinh Thanh ថា៖ ទំនាក់ទំនងដៃគូយុទ្ធាសាស្ត្ររវាងវៀតណាមនិងឥណ្ឌា កំពុងអភិវឌ្ឍន៍ល្អប្រសើ។ ទំនាក់ទំនងនេះត្រូវបានជំនាន់ថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ​ពូន​ជ្រុំ​ហើយកាន់តែតភ្ជាប់យ៉ាងជិតស្និតខាងផលប្រយោជន៍ ប្រវត្តិសាស្ត្រដើម្បីសន្តិសុខភាពសម្បូររុងរឿងនៃប្រទេសនិមួយៗក៏ដូចជាសន្តិភាព និងស្ថិរភាពក្នុងតំបន់និងលើពិភពលោក ផងដែរ។ រីឯខ្លួនវិញ ឯអគ្គរដ្ឋទូត ឥណ្ឌាប្រចាំនៅវៀតណាម លោកស្រី Preeti Saran បានជឿជាក់ថា៖ ដោយមាន ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ​ ទំនាក់ទំនងការពារជាតិសន្តិសុខនយោបាយ សេដ្ឋកិច្ចពាណិជ្ជកម្មវៀតណាម-ឥណ្ឌានឹងបន្តអភិវឌ្ឍន៍ឲ្យបានខ្លាំងក្លាថែមទៀត នាពេលខាងមុខ៕

តាម VOV5 - វិ ទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ