22/03/2015 12:46 GMT+7 Email Print Like 0

ទំនាក់ទំនងរវាងវៀតណាមជាមួយអូស្ត្រាលីនិងណូវែលហ្សេឡង់ឡើងកំពស់ថ្មី

នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung និងនាយករដ្ឋមន្ត្រីណូវែលហ្សេឡង់លោក John Key (VGP)

ដំណើរទស្សនកិច្ចអូស្ត្រាលីនិងណូវែលហ្សេឡង់របស់នាយករដ្ឋមន្ត្រី​វៀតណាម នាំទំ​នាក់ទំនង​រវាង​វៀត​ណាម​ជាមួយអូស្ត្រាលី​ និង​ណូវែល​ហ្សេឡង់​ឡើង​កំ​ពស់ថ្មី។ នោះជា​ការ​អះអាង​របស់​អនុរដ្ឋ​មន្ត្រី​ការ​បរទេស​វៀត​ណាម​លោក Le Hoai Trung ខណៈដែល​ឆ្លើយសម្ភាសន៍​ជាមួយសារ​ព័ត៌មាន​ស្ដីពីដំ​ណើរ​ទស្សន​កិច្ចជាផ្លូវ​ការ​រ​បស់​នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung ទៅកាន់អូស្ត្រាលី និងណូវែលហ្សេឡង់។​ អនុរដ្ឋ​មន្ត្រីលោក Le Hoai Trung បាន​ឲ្យដឹងថា អូស្ត្រាលី និងណូវែលហ្សេឡង់បាន​ឯកភាព​លើក​កំរិ​ត​ទំនាក់ទំនង​ជាមួយ​វៀត​ណាម​​ឡើងកំពស់ថ្មី ឆ្ពោះទៅដៃគូ​យុទ្ធសាស្ត្រ។ ថ្នាក់​ដឹកនាំនៃប្រទេស​ទាំងពីរ​បានឯក​ភាព​ជាមួយ​វៀតណាម​អំពី​សំណូម​ពរ​ចាំបាច់នៃការរក្សា​សន្តិភាពសន្តិ​សុខនៅអាស៊ី-ប៉ាស៊ី​ហ្វីក តាមនោះអះអាង​នូវសារ​សំខាន់​នៃ​ការ​​ធានាសន្តិភាពស្ថិរភាពសន្តិ​សុខ​សុវត្ថិ​ភាព សេរី​ភាព​ខាងនាវា​ចរណ៍​ អាកាស​ចរណ៍​នៅ​សមុទ្រ​ខាង​កើត មិន​គំរាម​កំហែងឬប្រើប្រាស់អំពើ​ហឹង្សាដោះស្រាយដោយ​សន្តិវិធី​រាល់ជំលោះលើ​សមុទ្រ​ដោយផ្អែក​លើច្បាប់​អន្ត​​រ​ជាតិក្នុង​នោះ​មានអនុសញ្ញាអង្គការ​សហប្រជាជាតិស្ដីពីច្បាប់​សមុទ្រឆ្នាំ១៩៨២។

​ខណៈពេល​នោះ នាថ្ងៃទី១៩និង​២០មិនាសាព័ត៌មានណូវែលហ្សេឡង់ បាន​បញ្ជូន​ព័ត៌មាន​អំពី​ដំណើរ​ទស្សន​កិច្ច​​​ជាផ្លូវការរបស់​នាយករដ្ឋមន្ត្រី​វៀតណាម​លោក Nguyen Tan Dung នៅ​ប្រទេស​នេះ​និង​លទ្ធផល​ដែល​ទ​ទួល​​​បាន​ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ