22/09/2016 09:50 GMT+7 Email Print Like 0

ទំនាក់ទំនងរវាងវៀតណាមជាមួយជប៉ុនកាន់តែស៊ីជម្រៅនិងជាក់ស្តែង


នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញជួបជាមួយឯកអគ្គរដ្ឋទូតពិសេសវៀតណាម -ជប៉ុន លោក Ryotaro Sugi ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ​២០១៦ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក​ Nguyen  Xuan Phuc បាន​អញ្ជើញ​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​ពិសេស​វៀត​ណាម - ជប៉ុន លោក Ryotaro ​Sugi ​ដែល​កំពុង​បំពេញ​ទស្សន​កិច្ច​​ការ​ងារ​នៅវៀត​ណាម។ នៅទី​នេះ​ លោក Nguyen Xuan Phuc បាន​ឲ្យដឹង​ថា រដ្ឋាភិបាល​និង​ប្រជាជន​វៀត​ណាម វាយ​​តម្លៃ​ខ្ពស់ចំពោះ​រាល់ការរួម​ចំណែកយ៉ាង​សកម្ម របស់លោក Ryotaro Sugi លើវិស័យ​វប្បធម៌ សិល្បៈ ជួប​​ប្រាស្រ័យ​ប្រជាជន និង​សកម្មភាពមនុស្សធម៌នានា។ លោក Nguyen Xuan Phuc ជឿជាក់​ថានា​ពេល​ខាង​មុខ​ លោក​ Ryotaro Sugi នឹងបន្តមាន​មតិយោបល់​និង​សកម្មភាព​ឲ្យច្រើន​ថែម​ទៀត​សំដៅ​ឆ្ពោះ​ទៅ​ពិធី​រំលឹក​ខួប​​លើក​ទី​៤៥ នៃទិវាបង្កើតទំនាក់ទំនងការទូត​វៀតណាម-​ជប៉ុននា​ឆ្នាំ២០១៨ ខាងមុខ។

​រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Ryotaro បានអះអាងថា នឹងខំប្រឹងប្រែងដើម្បីជម្រុញ​ថែម​ទៀត​នូវ​ទំនាក់​ទំនង​រវាង​ជប៉ុន​ ជាមួយវៀតណាម។ លោក​រូបនេះមានបំណងថា​ក្នុង​ដំណើរការ​អភិវឌ្ឍន៍ វៀតណាម​នឹង​បន្ត​ជម្រុញ​កិច្ច​​សហប្រតិបត្តិការ ជាមួយជប៉ុន​ឲ្យបាន​ស៊ីជម្រៅនិង​ជាក់ស្តែងពីមួយថ្ងៃ​ទៅមួយ​ថ្ងៃ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ