27/05/2015 10:55 GMT+7 Email Print Like 0

ទំនាក់ទំនងរវាងចិននិងអាមេរិកបង្កើនភាពតានតឹងទាក់ទិនដល់បញ្ហានៅសមុទ្រខាងកើត


ទំនាក់ទំនងរវាងចិននិងអាមេរិកបង្កើនភាពតានតឹងទាក់ទិនដល់បញ្ហានៅសមុទ្រខាងកើត(Image: VNA)

ថ្លែង​មតិក្នុងសន្និសីទ​កាសែតនៅរដ្ឋ​ធានី​ប៉េកាំង នា​រសៀល​ថ្ងៃទី​២៥​​ខែ​ឧសភាឆ្នាំ​២០១៥​ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ចិន លោក​ស្រី Hua Chunying បាន​ចាត់​ទុក​ថា៖ សកម្មភាព​យន្តហោះ​ឈ្លប​យកការណ៍ ​របស់​អាមេរិក​លើ​សមុទ្រ​ខាងកើត គឺគ្រោះថ្នាក់​និងអាច​ធ្វើឲ្យយល់​ប្រឡំដែល​កើត​ឡើង​លើអា​កាស។ ទន្ទឹម​នឹង​នោះ ចិន​ស្នើ​ឲ្យ​អាមេរិក​បញ្ឈប់​រាល់សកម្មភាព​ឈ្លប​យក​ការណ៍ ដូច្នេះភ្លាម​មួយ​រំពិច។ លោក​ស្រី Hua Chunying បាន​ចាត់​ទុក​ថែម​ទៀត​ថា៖ សេរី​ភាពខាង​អាកាស​ចរណ៍និងនាវារ​ចរណ៍ ​នៅសមុទ្រ​ខាង​កើត​គ្មាន​បញ្ហា​ណា​មួយ​នាបច្ចុប្បន្ន​ហើយប្រទេសនានា សុទ្ធតែមាន​សិទ្ធិសេរី​ភាព​ខាង​អាកាសចរណ៍ និងនាវារចរណ៍នៅ​ទីនេះ។ ប៉ុន្តែ ភាគី​ចិន​ក៏បាន​អះអាង​ដែរ​ថា៖ សេរីភាព​ខាងអាកាស​ចរណ៍ និងនាវាចរណ៍មិន​មានន័យ​ថា៖ យន្ត​ហោះ​និង​នាវា​ចំបាំង​ពីបរទេស​អាចគំរាម​កំហែង ​ដល់ផល​ប្រយោជន៍​នៃ​ប្រទេស​​ផ្សេង​ឡើយ។ មុន​នោះ ថ្ងៃ​ទី​២១​ខែ​ឧសភា​ឆ្នាំ​២០១៥ ​ឧបការីរដ្ឋមន្ត្រីការបរទេស​អាមេរិក​ លោក Daniel Russel បាន​អះអាង​ថា​៖ សកម្មភាព​កសាង​នា​ពេល​ថ្មីៗនេះ​របស់​ចិន​ លើសមុទ្រខាងកើតបា​នធ្វើឲ្យ​ភាពតា​នតឹង ឡើង​ជណ្តើរដែល​អាច​នាំ​ទៅការប៉ះ​ទង្គិច។​ នាថ្ងៃ​ទី២២ខែ​​ឧសភា អនុ​ប្រធានាធិបតី​អាមេរិក Joe Biden ក៏បាន​រិះគន់​យ៉ាង​ខ្លាំង​ក្លា កាយ​វិការ​របស់​ចិន​លើសមុទ្រខា​ងកើត ព្រម​ទាំង ប្រកាស​ថា៖ អាមេរិ​កនឹង​ដាក់​ពង្រាយ ៦០% នៃក​ង​ទ័ព​ជើង​ទឹក​ប្រចាំនៅ​តំបន់​អាស៊ី​-ប៉ាស៊ី​ហ្វិក​មុន​ឆ្នាំ ២០២០ ដើម្បី​ទប់ទល់​នឹងការសាកល្បង​នៅទី​នេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ