28/03/2018 10:25 GMT+7 Email Print Like 0

ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការវៀត​ណាម-ហូឡង់​កំពុង​អភិវឌ្ឍន៍​យ៉ាង​ល្អប្រសើរ​លើគ្រប់​វិស័យ​

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ​២០១៨​ (តាមម៉ោងតំបន់)​ នៅទីស្នាក់ការសភាជាន់ទាបនៃទី​ក្រុង​ ឡាអេ ប្រធាន​សភាជាន់​ទាបព្រះរាជាណាចក្រ​ហូឡង់ លោក Khad​ija Arib បាន អញ្ជើ​ញជា​អធីបតី​ពិធី​ទទួល​បដិសណ្ឋារ​កិច្ច​ប្រធាន​រដ្ឋសភា​វៀត​ណាម លោក​ស្រី Nguyen Thi Kim Nga​n ក្នុង​ឱកាស​មក​បំពេញ​ទស្សន​កិច្ច​ជាផ្លូវ​ការ​នៅហូ​ឡង់​។
 
នៅក្នុងជំនួបនេះ ថ្នាក់ដឹ​កនាំទាំងពីររូបបានវាយតម្លៃខ្ព​ស់នូវទំ​នាក់ទំនងមិ​ត្តភាព និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​នារយៈពេល​៤៥ឆ្នាំកន្លងទៅ ដែលកំ​ពុងមានការអភិ វឌ្ឍយ៉ាង​ល្អប្រសើរលើគ្រប់វិស័យ​។ លោក​ស្រីបាន​គូសបញ្ជាក់​ថា ដំណើ​រទស្សនកិច្ច ​នេះ នឹងរួម​ចំណែក​ធ្វើឲ្យស៊ី​ជម្រៅ​ថែម​ទៀត​នូវទំនាក់​ទំនងមិត្ត​ភាពនិង​កិច្ច​សហប្រតិ​បត្តិការ រវាងវៀត​ណាជា​មួយហូឡង់និយាយរួមនិ​ងរវាងរដ្ឋសភាវៀតណាម ជា​មួយ​សភា ហូឡង់​និយាយ​ដោយ​ឡែក​។
 
ស្តីពីកិច្ចសហប្រតិបត្តិ​ការទ្វេភាគីនិងពហុភា​គី ប្រធានរដ្ឋសភាវៀតណា​ម លោក ស្រី Ng​uyen Thi Kim N​ga​n មាន​បំណង​ ចង់ឲ្យហូឡង់មាន​សម្លេងគាំទ្រវៀតណាមលើ​ បញ្ហាសមុទ្រខាងកើត ​សំណូមពរ​ឲ្យបញ្ចប់​ភ្លាម​មួយ​រំពេច​រាល់សកម្មភាព​រលោភ​ច្បាប់ អន្តរជាតិ ដោះស្រាយជម្លោះដោ​យសន្តិវិធី ឈរលើច្បាប់​អន្តរ​ជាតិ ក្នុង​នោះមា​ន​ស​ន្ធិ​សញ្ញា​អង្គការ​សហប្រជាជាតិស្តីពីច្បាប់ស​មុទ្រឆ្នាំ១៩៨២ ​ក៏ដូចជា​ សេចក្តី​ថ្លែង​ការណ៍ ស្តីពី​ការប្រតិ​បត្តិរបស់​ភាគីនានា​ នៅសមុទ្រខាងកើត (DOC)។
 
ថ្នាក់ដឹកនាំ​ទាំងពីររូបក៏បានឯកភាព​ថា នឹងបន្តការផ្លាស់ប្តូរគណ​ប្រតិភូគ្រប់ជាន់ ថ្នាក់ ​តាមនោះ​អភិវឌ្ឍន៍​ទំនាក់​ទំនង រវាងប្រទេសទាំងពី​រឲ្យកាន់តែជាក់ស្តែងប្រ​កប ដោយ​ប្រសិទ្ធិភាពនាពេលខា​ងមុខ៕

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ