19/02/2016 09:41 GMT+7 Email Print Like 0

ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងឡាវជាទំនាក់ទំនងពិសេស


ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងឡាវជាទំនាក់ទំនងពិសេស

នាព្រឹកថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០១៦ នៅទីក្រុងវៀងច័ន្ទ (ឡាវ) លោក Hoang Binh Quan ប្រធាន​គណៈ​កម្មាធិការ​កិច្ច​ការ​បរទេស​មជ្ឈឹម បេសកជន​ពិសេស​របស់អគ្គលេខាបក្ស លោក Nguyen Phu Trong បាន​មាន​ជំនួប​សន្ទ​នា​ជាមួ​យ​អគ្គលេខាបក្ស​​ប្រជាជន​បដិវត្តន៍​ឡាវ លោក Bounnhang Volachith ។ នៅទីនេះ លោក Hoang Binh Quan បាន​ជូន​ដំណឹង​អំពី​លទ្ធផល នៃមហាសន្និបាតបក្សកម្មុយនីស្តវៀតណាម​ នីតិកាលទី១២ ចំពោះអគ្គលេខាបក្ស លោក Bounnhang Volachith និងថ្នាក់ដឹកនាំ​ជាន់​ខ្ពស់ឡាវ និង​សម្ដែង​ក្តីសប្បាយ​រីករាយ អំពីការ​ជោគ​ជ័យ​របស់​មហា​សន្និ​បាត​បក្ស នីតិកាលទិ១០របស់បក្សប្រជាជនបដិវត្តន៍ឡាវ។ លោក Hoang Binh Quan អះ​អាងថា៖ ត្រូវ​ពង្រឹង​និង​ពង្រីក​ទំនាក់​ទំនង​មិត្តភាព​ជាប្រពៃណី សាមគ្គីភាពពិសេស​និង​កិច្ចសហប្រតិបត្តិការ ​លើគ្រប់វិស័យ​វៀតណាម​-ឡាវ និង​ឡាវ-វៀតណាម​ថែមទៀត៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ