06/10/2016 09:58 GMT+7 Email Print Like 0

ទំនាក់ទំនងដៃគូរវាងវៀតណាមនិងធនាគារពិភពលោកកាន់តែអភិវឌ្ឍន៍


ទំនាក់ទំនងដៃគូរវាងវៀតណាមនិងធនាគារពិភពលោកកាន់តែអភិវឌ្ឍន៍

នេះគឺជាការអះអាងរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ក្នុងជំនួបសន្ទនាជាមួយលោក Ousmane Dione នាយកធនាគារពិភព​លោក​ (WB) ប្រចាំនៅវៀតណាម នារសៀលថ្ងៃទី ៤ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ។ ​នាយករដ្ឋមន្ត្រី លោកNguyen Xuan Phuc បានលើកច្បាស់ថា៖ WB ដើរតួនាទីដ៏​សែនសំខាន់ចំពោះវៀតណាម។ ទំនាក់ទំនងដ៏ល្អប្រសើររវាងវៀតណាមនិង WB​ ត្រូវបានពង្រឹងនិងពង្រីកជានិច្ច។

នាយករដ្ឋមន្ត្រីក៏បានស្នើអោយ WB បន្តជួយ​ឧបត្ថម្ភវៀតណាមក្នុងកិច្ចការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច​ ពិសេស​គឺក្នុងវិស័យកាត់បន្ថយភាពក្រីក្រ សុខាភិបាល ទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ។

រីឯ លោកOusmane Dione បានអបអរសាទររដ្ឋាភិបាល និងប្រជាជន​វៀតណាមទទួលបានសមិទ្ធិផលជាច្រើនក្នុងដំណើការអភិវឌ្ឍន៍ប្រទេសជាតិ។ លោកក៏បានអះអាងថា៖ WB នឹងខំប្រឹងប្រែងសហប្រតិបត្តិការនិងជួយឧបត្ថម្ភ​វៀត​​ណាម ​នាពេលខាងមុខ​នេះ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ